យោធាប្រទេសមីយ៉ាន់ម៉ា ចូលរួមក្នុងការធ្វើទណ្ឌកម្ម ការសម្លាប់រង្គាល និងឧក្រិដ្ឋកម្មសង្គ្រាម
បរទេស ៖ បើតាមសារព័ត៌មានReuters, នៅថ្ងៃអង្គារ នៅក្នុងរបាយការណ៍ស្តីពីសិទ្ធមនុស្សជាលើកដំបូងចាប់តាំងពី រដ្ឋប្រហារកាលពីឆ្នាំមុន អង្គការសហប្រជាជាតិបាននិយាយថា យោធាមីយ៉ាន់ម៉ាបានចូលរួម ក្នុងការ រំលោភសិទ្ធមនុស្សជាបណ្តាញ ក្នុងចំណោមឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាច្រើនទៀត។
លោកស្រី Michelle Bachelet ជាឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ផ្នែកសិទ្ធមនុស្សបាន និយាយថា កងកម្លាំងសន្តិសុខបានបង្ហាញពីការ មិនយកចិត្តទុកដាក់ចំពោះជីវិតមនុស្សដោយប្រើប្រាស់ ការវាយ ប្រហារតាមអាកាស និងអាវុធធន់ធ្ងន់ទៅលើតំបន់ដែលមានមនុស្សច្រើន និងកំណត់គោលដៅ ដោយចេតនាទៅលើជនស៊ីវិលផងដែរ។
នៅក្នុងសន្ទរកថាចំពោះរបាយការណ៍នោះ លោកស្រីបាននិយាយថា ជនរងគ្រោះជាច្រើនត្រូវបាន បាញ់ចំក្បាល ដុតសម្លាប់ ចាប់ខ្លួនតាមអំពើចិត្ត ធ្វើទណ្ឌកម្ម និងប្រើប្រាស់ជាខែល ដែលនោះបាន ជំរុញឲ្យមាន “សកម្មភាពដ៏មានអត្តន័យ” ពីសមាគមអន្តរជាតិ។