សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីឆបោក លក់ដូរវត្ថុអច្ឆរិយ:ថ្មស៊ីដែក
កំពង់ឆ្នាំងៈ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានធ្វេីការឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីឆបោក លក់ដូរវត្ថុអច្ឆរិយ:ថ្មស៊ីដែក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ ក្រោយ ជនសង្ស័យទាំងនេះ បានប្រព្រឹត្តការឆបោក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៨និង០០នាទី ចំណុចការ៉ាស់សាំងរបស់ឈ្មោះ ទុំ សុភី ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោក លក់ដូរវត្ថុអច្ឆរិយ:(ថ្មស៊ីដែក) ១-ឈ្មោះ សែម សុខុម ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ,២-ឈ្មោះ ទៀង គឹមម៉ាប់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង , ៣-ឈ្មោះ ខឿន សំអាត ភេទប្រុស អាយុ ៤៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
លោក អុិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង អំពាវនាវដល់ មហាជនទាំងអស់ ត្រូវយកចិត្តទុកដាក់ គិតពិចារណា ឲ្យបានត្រឹមត្រូវជៀសវាង ការចាញ់បោក ក្រុមជនខាងលេី ឬក្រុមជនបោកប្រាស់ផ្សេងទៀត ៕