ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ស្រ្តីម្នាក់ រស់នៅទីជនបទ ជួញដូរគ្រឿងញៀន ជិត១០០គ្រាប់

151


កំពង់ស្ពឺ៖ ស្រ្តីម្នាក់ រស់នៅទីជនបទ ដែលជួញដូរគ្រឿងញៀន ប្រភេទយ៉ាម៉ាចំនួនជិត១០០គ្រាប់ ត្រូវបាននគរបាលស្រុកសំពៅលូន ចាប់ខ្លួនបញ្ជូនទៅតុលាការ។

អនុសេនីយ៍ទោ ហ៊ែល ហ៊ល បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុក ដាក់ដឹកនាំបញ្ជា ពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន នៅថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង ៣៤ នាទី នៅចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន១ ករណី ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ណូន ចាន់ ភេទស្រី អាយុ ៣៥ ឆ្នាំ មានទីលំនៅចំណុចខាងលើ ដកហូតវត្ថុតាងថ្នាំញៀនយ៉ាម៉ាចំនួន ៩៩គ្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង