ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយះពេល១សប្តាហ៍ក្រុមការងារ ត្រួតពិនិត្យយានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារត្រួតពិនិត្យរថយន្តបាន២៣៤គ្រឿង​

57

ភ្នំពេញ៖ រយះពេល១សប្តាហ៍ក្រុមការងារត្រួតពិនិត្យយានយន្តកែឆ្នៃខុសលក្ខណះបច្ចេកទេសខេត្តព្រះវិហារត្រួតពិនិត្យរថយន្តបានចំនួន២៣៤គ្រឿងនិងបានរកឃេីញត្រឹមត្រូវចំនួន១៧៥គ្រឿង។

  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ  បានអោយដឹងថា៖ គិតចាប់ពីថ្ងៃទី១៤​-២០ខែមីនាឆ្នាំ២០២២នេះក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានចុះអនុវត្តការងារដោយបានធ្វេីការត្រួតពិនិត្យយានយន្តដែលធ្វេីចរាចរណ៍នៅលេីកំណាត់ផ្លូវជាតិលេខ៦២ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៦+២០០ស្ថិតក្នុងភូមិជីអោកឃុំរមណីយស្រុករវៀងខេត្តព្រះវិហារដោយបានត្រួតពិនិត្យរថយន្តសរុបចំនួន២៣៤គ្រឿង ក្នុងនោះ៖ពិនិត្យឃើញថាត្រឹមត្រូវ ចំនួន១៧៥គ្រឿង។កាត់ទ្រុងចំនួន០៣គ្រឿង។

ដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន ១០គ្រឿង

ខ្វះឯកសារចំនួន២៧គ្រឿង។ ដោះរានតខាងក្រោយ      ចំនួន០៥គ្រឿង។ ឯកសារ បណ្ណបើកបរ និងផ្លាកលេខក្លែងក្លាយចំនួន០៦គ្រឿង                                                                                                                                                                                 បណ្ណបើកបរខុសប្រភេទយាន ចំនួន ០៨នាក់។

   លោកសំ លាងទ្រី បានសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដោយមិនត្រូវកែឆ្នៃយានយន្តខុសលក្ខណ:បច្ចេកទេដោយតទ្រុងតរានខាងក្រោយផ្ទុកទំនិញលេីសទម្ងន់ដឹកសំពីងសំពោង​…ជាដេីម ដែលជាហេតុនាំឲ្យបង្ករគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ៕

 

អត្ថបទដែលជាប់ទាក់ទង