ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឲ្យមន្រ្តីនគរបាល បង្ការ​ទប់ស្កាត់​ ព្យាបាល​ ស្តារនីតិសម្បទា​ និងបង្រ្កាប​ជនល្មើសជួញដូរគ្រឿងញៀន

73


រាជធានីភ្នំពេញ​ ៖ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD បានផ្សព្វផ្សាយថា នៅថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៨​ លោក នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាអនុប្រធានអចិន្រ្តៃយ៍លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ បានផ្តល់បាឋកថា​ ក្នុងវគ្គបណ្តុះបណ្តាល តាមឋានានុក្រមដឹកនាំកម្រឹត២​ បណ្ឌិត្យសភា​នគរបាលកម្ពុជា ដែលមានអ្នកចូលរួម៥០នាក់​។

ក្នុងឱកាសនោះ​ លោក នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានថ្លែងថា​ មន្រ្តីនគរបាលជាតិទាំងអស់ គឺជាកូនចៅប្រជាពលរដ្ឋ ដូចនេះត្រូវតែយកចំណេះដឹង ដែលទទួលបានទៅបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ គោរពក្រមសីលធម៌ វិជ្ជាជីវៈ ជាមន្រី្តនគរបាលជាតិ​ បម្រើ​ជាតិប្រជា​ពលរដ្ឋ ដោយស្មោះត្រង់។

ក្នុងឱកាសនោះ​ដែរ លោក​ នាយឧត្តមសេនីយ៍​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានលើកឡើងថា បញ្ហាគ្រឿងញៀនលើសកលលោក ​មិនមានសញ្ញាថមថយទេ ​នាំឲ្យជះឥទ្ធិពលមកដល់កម្ពុជា​ ឆ្លើយតបនឹងបញ្ហាគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ខិតខំធ្វើការផ្សព្វផ្សាយ ​ដល់ប្រជាពលរដ្ឋ ឲ្យមានការយល់ដឹង​និងចូលរួមជាមួយសមត្ថកិច្ច ក្នុងការបង្ការ​ទប់ស្កាត់​ ព្យាបាល​ ស្តារនីតិសម្បទា​ និងបង្រ្កាប​ជនល្មើសជួញដូរគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង