ស៊ីហ្គេមលើកទី៣១៖ សំណាកឈាម និងទឹកនោមជាបញ្ហាសំខាន់
ភ្នំពេញ៖លោកវេជ្ជបណ្ឌិតNguyen Van Ph ប្រធានគណៈកម្មការ វេជ្ជសាស្ត្រនិងប្រឆាំងសារធាតុញៀន នៃស៊ីហ្គេមលើកទី៣១បាននិយាយថា ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣១ប្រព្រឹត្តិទៅ ដោយមានតម្លាភាពនោះគណៈកម្មការមានផែនការលម្អិត ក្នុង ការយកគំរូ និងតេស្តសារធាតុញៀន ក្នុងការប្រកួតប្រជែងដោយយុត្តិធម៌។
លោកវេជ្ជបណ្ឌិតរូបនេះក៏បានបញ្ជាក់ដែរថាគេរំពឹងថាចំនួនគំរូអតិបរមាដែលនឹងយកគឺប្រហែល ១,១០០ សំណាក។ យ៉ាងណាក៏ដោយ តួលេខជាក់លាក់មិនទាន់កំណត់ទេ ពីព្រោះត្រូវរង់ចាំរហូតជិតដល់ពេល ដែលស៊ីហ្គេមមកដល់ហើយ តួលេខជាក់លាក់គឺមានតែអំឡុង ពេលព្រឹត្តិការណ៍នេះទេដោយ អាស្រ័យលើការចុះបញ្ជីផ្លូវការ របស់អត្តពលិកនិងកត្តាផ្សេងៗទៀត។
យោងតាមបទប្បញ្ញត្តិមុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ប្រទេសនីមួយៗត្រូវយកគំរូតេស្តសារធាតុញៀនសម្រាប់អត្តពលិកតាមចំនួនកំណត់។នៅពេលដែលគណៈប្រតិភូកីឡាមកដល់ប្រទេសវៀតណាមសៀវភៅណែនាំស្តីពីការប្រឆាំងសារធាតុញៀននឹងត្រូវបានផ្តល់ជូនដើម្បីឲ្យសមាជិកនីមួយៗនៃបណ្តាប្រទេសទទួលបានព័ត៌មានពេញលេញទាក់ទងនឹងការប្រឆាំងសារធាតុញៀន។
លោកNguyen Van Phuបន្ថែមថាជាធម្មតាចំនួន សំណាកដែលយក មកធ្វើតេស្តមុនការ ប្រកួតស៊ីហ្គេមមានចំនួនពី ១០ទៅ១៥%ដោយផ្អែក លើចំនួនអត្តពលិកដែលបាន ចុះឈ្មោះចូលរួមប្រកួត ក្នុងប្រភេទកីឡានីមួយៗ។
គណៈកម្មការវេជ្ជសាស្ត្រ និងប្រឆាំងសារធាតុញៀន នៃស៊ីហ្គេមលើកទី៣១រូបនេះបាន ឲ្យដឹងទៀតថាការងារយកសំណាកនេះ នឹងត្រូវត្រួតពិនិត្យដោយ តំណាងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងសមាជិកគណៈកម្មាធិការរៀបចំ ការប្រកួត ដើម្បីឲ្យមានភាពយុត្តិធម៌ និងសុវត្ថិភាពបំផុត។
លទ្ធផលនៃសំណាកការធ្វើតេស្តនឹង ទទួលបានក្នុងរយៈពេល ២ទៅ ៣ថ្ងៃ បន្ទាប់ពីត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធន៍។
គណៈកម្មការវេជ្ជសាស្ត្រនិង ប្រឆាំងសារធាតុញៀនក៏បាន បញ្ជាក់ផងដែរថាក្រុមកីឡា ទាំងអស់ត្រូវតែគោរពតាម បទប្បញ្ញត្តិនៃការបង្ការការ រាតត្បាតនៅក្នុងប្រទេសវៀតណាម រួមទាំងការធ្វើតេស្តរក មេរោគកូវីដ-១៩តាមកាលកំណត់ផងដែរ។គណៈកម្មាធិការរៀបចំការប្រកួតនឹងធ្វើបច្ចុប្បន្នភាពពីស្ថាន
ភាពជម្ងឺរាតត្បាត និងជូនដំណឹង ដល់គណៈប្រតិភូកីឡា ២សប្តាហ៍មុនថ្ងៃពិធីបើកមកដល់។
អត្តពលិកដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយអ្នកវិជ្ជមាន កូវីដក្នុងអំឡុងពេលប្រកួតប្រជែង
មិនចាំបាច់នៅដាច់ ដោយ ឡែកទេ និងអាចចូលរួមប្រកួតបាន ប្រសិនបើលទ្ធផលអវិជ្ជមាន។
អ្នករៀបចំបានត្រៀមសណ្ឋាគារមួយ សម្រាប់ដាក់ដាច់ដោយឡែក និងព្យាបាលអត្តពលិក ដែលឆ្លងកូវីដ-១៩ កម្រិតស្រាល។ ក្នុងករណីមានការឆ្លងមេរោគដែលមានរោគសញ្ញាធ្ងន់ធ្ងរ ពួកគេនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ហើយត្រូវចំណាយ លើការព្យាបាលដោយខ្លួនឯង។
គួររម្លឹកថាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩នៅ ប្រទេសហ្វីលីពីន គណៈកម្មាធិការរៀបចំការប្រកួតបានរកឃើញ ករណីវិជ្ជមានចំនួន២ករណី ពាក់ព័ន្ធនឹងការប្រើប្រាស់ សារធាតុញៀន៕