ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល ប្រជុំផ្សព្វផ្សាយផែនការ ដោះស្រាយផលវិបាក ពីការបំបែកក្បាលដី និងបង់ពន្ធប្រថាប់ត្រា លើទម្រង់បែបបទទិន្នន័យក្បាលដី

325

 

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានអញ្ជើញអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការដោះស្រាយផលវិបាក ពីការបំបែកក្បាលដី និងបង់ពន្ធប្រថាប់ត្រាលើ ទម្រង់បែបបទទិន្នន័យក្បាលដី នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល។

សមាសភាពចូលរួមកិច្ចប្រជុំរួមមាន៖ លោក កៀង ល័ក្ស អភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកប្រធានការិយាល័យ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល លោកប្រធាន ការិយាល័យនីតិកម្ម និងសម្រុះសម្រួល វិវាទមូលដ្ឋានខណ្ឌ លោកចៅសង្កាត់/ចៅសង្កាត់រង ទទួលបន្ទុកការងារដីធ្លី មកពីសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល៕

អត្ថបទដែលជាប់ទាក់ទង