ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ជើងខ្លាំងទម្ងន់ ៦៣,៥ឥគីឡូក្រាម៨រូប ប្រជែងគ្នាយកខ្សែក្រវាត់គោជល់រដូវកាលទី២

82

ភ្នំពេញ៖លើសង្វៀនCNCចាប់ពីថ្ងៃទី២មេសាតទៅអ្នកប្រដាល់ជើងខ្លាំង៨រូបក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនឹងប្រជែងគ្នាយកខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន៥.០០០ដុល្លារ ។
ក្នុងសន្នសីទកាសែតនាល្ងាចថ្ងៃទី២៦មីនាលោកមាន សំអុលដែលជាអ្នកចាត់ការទូទៅក្រុមហ៊ុនគោជល់បានឲ្យដឹងថាសម្រាប់អ្នក
ដណ្ដើមបានចំណាតយ់ថ្នាក់លេខ១នឹបានទទួលពានមួយខ្សែក្រវាត់មួយរួមជាមួយនឹងទឹកប្រាក់៥.០០០ដុល្លារ ។

ចំណាត់ថ្នាក់លេខ២បាននឹង
បានទទួលពាន ១អមជាមួយទឹកប្រាក់២.០០០ដុល្លារ លេខ៣បានពាន១ទឹកប្រាក់អម១.៥០០ដុល្លារ និងលេខ៤បានពាន១ទឹកប្រាក់អមចំនួន
១.០០០ដុល្លារ ។

លោកសំអុលបានសំណូមពរឲ្យអ្នកប្រដាល់ទាំងអស់ប្រកួតឲ្យអស់ពីសមត្ថភាពព្រោះគោជល់នឹងនៅចាំជួយឧបត្ថម្ភដល់ការប្រកួត
នេះដែលការជួយឧបត្ថម្ភនេះគោជល់បានជួយដល់ការប្រកួតនេះជាង៨ ឬ ៩ឆ្នាំមកហើយ ។

សម្រាប់អ្នដែលដណ្ដើមបានចំណាត់ថ្នាក់លេខ១ នឹងឡើងទៅប្រកួតជាមួយអ្នកប្រដាល់យ៉េន ឌីណាដើម្បីយកខ្សែក្រវាត់មួយទៀត
ដែលមានទឹកប្រាក់៥.០០០ដុល្លារ តែបើចាញ់បានទទួល២.០០០ដុល្លារ ។សូមបញ្ជាក់ថាយ៉េន ឌីណាគឺជាអ្នកប្រដាល់កំពូលជើងឯកគោជល់
វគ្គ៩ឆ្នាំ២០១៩ ។

លោកស៊ីថូ ណាថាន់ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់CNC បានឲ្យដឹងថាអ្នកប្រដាល់ទាំង៨រូបនោះមានវេង សុភ័ក្ត្រ សុខ
សុវណ្ណ សូដា កូម៉ាន់ ធី វ៉ារិទ្ធ សេក គឹមរូន ភុំ សារ៉ាយ សូត្រ ខេវិន និង ចាន់ សំអាត ។

លោកណាថាន់បានចាត់ទុកថាយ៉េន ឌីណាដែល
អង្គុយរង់ចាំនោះប្រសិនបើចាញ់អ្នកដែលឈ្នះនឹងគ្រប់គ្រងខ្សែក្រវាត់ចមនួន២រួមជាមួយរង្វាន់១០.០០០ដុល្លារ ។ បន្ទាប់ការប្រកួតចប់ដោយ
រកឃើញម្ចាស់ខ្សែក្រវាត់ហើយនោះជើងឯករូបនោះមានឧិការសម្រាក២សប្ដាហ៍តែបើក្នុងករណីមានរបួសនោះការសម្រាក់នឹងត្រូវបន្តទាល់
តែសុខភាព និងរបួសគេវោលមករកភាពធម្មតាវិញ ។

លោកឧត្តមសេនីយ៍ឯកតែមម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានសំណូមពរឲ្យអាជ្ញាកណ្ដាលចៅក្រមត្រូវតែបំពេញការងារ
ដោយយុត្តិធម៌គឺមិនត្រូវលម្អៀងទៅនរណាម្នាក់ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង