គំនិតឡឺកឺ ៖ មោទនភាពគ្រូបង្រៀន
ភ្នំពេញ ៖ចូលផឹកកាហ្វេតាមចិញ្ចើមថ្នល់ គឺមិនខ្វះទេអារឿងចម្លែកៗ គ្រាន់តែរឿងខ្លះជាប្រភេទរឿង អត់ស្ដេចដែលគេនិយាយគ្រាន់តែ ចែកគ្នាសើចលេងតែរឿងខ្លះ ផ្ដល់នូវគតិអប់រំ ខ្លះទុកឲ្យយើងពិចារណាតែម្ដង ។
ព្រឹកម៉ិញនេះចូលផឹកកាហ្វេកន្លែងចាស់ មានអ្នករត់រ៉ឺម៉កម្នាកបានសួរទៅកាន់គ្រូបង្រៀនថា ហេតុអ្វីក៏គាត់មានមោទនភាពក្នុងអាជីពជាគ្រូបង្រៀនម្ល៉េះ ?
គ្រូបង្រៀនរូបនោះញញឹម ហើយនិយាយដោយសុភាពរាបសារ ទៅកាន់អ្នករត់រ៉ឺម៉ករូបនោះថា ”អ្នកកាត់ក្ដី(តុលាការ)បានក្លាយ ជាអ្នកមានដោយសារ តែកំណើននៃបទឧក្រិដ្ឋ និង បទល្មើស និងរឿងក្ដីក្ដាំ “ ។
អ្នករត់រ៉ឺម៉ករូបនោះងក់ក្បាល ទំនងជាយល់ឃើញថានេះជា ការលើកឡើងសមហេតុសមផល។គ្រូបង្រៀនរូបនោះបន្តទៀតថា ”គ្រូពេទ្យមានជីវភាពធូរធារ ក៏ដោយសារតែកំណើន នៃមេរោគ ជម្ងឺ រួមទាំងគ្រោះថ្នាក់នានា “ ។
គាត់លើកកាហ្វេក្រេបបន្តិច ហើយបន្ដថាទៀតថា ”គយក្លាយជាអ្នកមានស្ដុកស្ដម្ភ ក៏ព្រោះតែក្នុងប្រទេស មានសកម្មភាពរត់ពន្ធច្រើន តែសម្រាប់អាជីព ជាគ្រូបង្រៀនវិញអ្ហេះ ! ភាពមានបានរបស់គ្រូគឺគ្មានអ្ វីក្រៅពីកំណើននៃចំណេះដឹង របស់មនុស្សក្នុងសង្គម និង ភាពឧត្តុងឧត្តម នៃមនុស្សជាតិ និងសង្គមទេ“ ។
នេះហើយជាកត្តាដែលធ្វើឪ្យខ្ញុំមាន មោទនភាពនៅក្នុងអាជីព ជាគ្រូបង្រៀនរបស់ខ្ញុំ ។ ជាមនុស្សដាច់ខាត ត្រូវតែមានមនសិការ និង
មោទនភាពសម្រាប់ អាជីពរបស់ខ្លួន ។ ម៉េចលោកយល់ឬទេ ?៕