អាជ្ញាធរខេត្តព្រះសីហនុ ចុះអនុវត្តការចុះ បញ្ជីដីធ្លីទាំងឯកជន និងរដ្ឋ ឲ្យមានប្រសិទ្ធិភាព ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីក្នុងសង្គមជូនប្រជាពលរដ្ឋ
ព្រះសីហនុ៖ ព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសតំបន់កំណត់ធ្វើការវិនិច្ឆ័យភូមិ១ ភូមិ២ និង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ។
លោក ចេង ស្រុង បានលើកឡើងថា ការាចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តតាមនីតិវីធី និងបច្ចេកវិទ្យាទំនើប និងតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកគេកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។
លោក ចេង ស្រុង បានបញ្ជាក់ទៀតថា ឯកសារដែលភ្ជាប់មកជាមួយ រួមមានដូចជា សំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្របញ្ជាក់រមណភាព និងឯកសារដែលពាក់ព័ន្ធទៅនឹងការកាន់កាប់ដីធ្លីរបស់ខ្លួន និងសូមអោយម្ចាស់ដីទាំងអស់ មេត្តាចូលរួមដោយផ្ទាល់ក្នុងការចង្អុលបង្ហាញ និងកំណត់ព្រំនៃក្បាលដីរបស់ខ្លួន ឲ្យបានត្រឹមត្រូវច្បាស់លាស់ ។
ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានពាំនាំសេចក្តីផ្ដាំផ្ញើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំ ពោះបងប្អូនប្រជាពលរដ្ឋសង្កាត់លេខ១ ដែលបានចូលរួមនាពេល នេះ ដែលបានកំណត់ប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបង ប្អូនទន្ទឹមរង់ចាំជាយូមកហើយ។ តបតាមការសំណូមពររបស់លោកចៅសង្កាត់លេខ១ បានធ្វើអន្តរា គមន៍ច្រើនដងច្រើនសារនៅពេលដែលបានចូលរួមប្រជុំ និងបានលើកបញ្ហា សំណូមពរទាក់ទងការចុះបញ្ជីដីធ្លីនៅសង្កាត់១ ជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ ចេញគោលនយោបាយច្បាស់ លាស់ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនីរតី ហើយរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការបច្ចេកទេសជាច្រើន ដើម្បីជួយដឹកនាំអភិវឌ្ឍខេត្តព្រះ សីហនុ ឱ្យមានការរីកចម្រើន គោល ដៅរបស់យើងចង់ពង្រីកក្រុងរបស់យើងកាន់តែធំ ដើម្បីបំរើផលប្រនយោជន៍បងនប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ពីឯកឧត្តមឧប នាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុបានលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ក្នុងការពន្លឿនការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាព លរដ្ឋនៅសង្កាត់លេខ១ ក្រុងព្រះ សីហនុ ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងនប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់បាក់សាំងដូចទី១ ដូសទី២ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ សូមអញ្ជើញទៅចាក់វ៉ាកសាំងឱ្យបានគ្រប់គ្នា ព្រោះការចាក់បាក់សាំងបង្កើនភាព សុាំក្នុងខ្លួន ធ្វើឱ្យយើងមិនឆ្លងជំងឺកូវីដ ប្រសិនបើមានការឆ្លងវាមិនមានហានីភ័យដល់អាយុជីវិត៕