ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ចេង មុនីរ៉ា ផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ២ពាន់ក្បាល ដល់អធិការដ្ឋាននគរបាលខណ្ឌ

304

 

ភ្នំពេញ ៖ ដើម្បីជាការឆ្លើយតបនឹងតម្រូវការខ្វះខាត ក៏ដូចជាការបំពេញបន្ថែម នូវតម្រូវការប្រើប្រាស់សម្រាប់ពលរដ្ឋ ក្នុងមូលដ្ឋានផងនោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានផ្តល់សៀវភៅ ស្នាក់នៅ (ក២) ចំនួន១០០០ក្បាល និងសៀវភៅគ្រួសារ (ក៤) ចំនួន១០០០ក្បាល ជូនប៉ុស្ត៍រដ្ឋបាលនគរបាលទាំង៨ ចំណុះអធិការដ្ឋាននគរបាលខណ្ឌ ។

សូមបញ្ជាក់ថា សៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) សរុបទាំងអស់ ចំនួន២ពាន់ក្បាលខាងលើ គឺជាការជួយឧបត្ថម្ភទាំងស្រុង ពីលោកចេង មុនីរ៉ា អភិបាល នៃគណអភិបាលខណ្ឌច្បារអំពៅ ក្នុងការយកទៅដើម្បីបំពេញ ការផ្តល់សេវាតម្រូវការជូន បងប្អូនពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីយកទៅប្រើប្រាស់ ។

ការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ២ពាន់ក្បាលខាងលើនេះ ធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ក្រោយកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ប្រចាំខែមីនា ឆ្នាំ ២០២២ ដេីម្បីត្រួតពិនិត្យតួនាទី ភារកិច្ច ទិសដៅពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និង សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋានខណ្ឌច្បាអំពៅ ឲ្យកាន់តែល្អ ប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង