អគ្គិភ័យបាន ឆាបឆេះផ្ទះមួយកន្លែង បណ្តាលមកឆ្លងចរន្តអគ្គិសនី
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧:១០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅផ្លូវសហព័ទ្ធរុស្សី ចំណុចសាកលវិទ្យាល័យភូមិន្ទភំ្នពេញ ភូមិ១៦ ក្រុម៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបណ្តាលមកឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះផ្ទះទំហំ៨ម៉ែត្រx២៥ម៉ែត្រ និងសម្ភារៈក្នុងឃ្លាំងស្តុបកៅអីចាស់ៗ ក្តារខៀនអស់ទាំងស្រុង និងពុំបណ្ដាលឲ្យឆេះរាលដាលដល់អ្នកជិតខាងឡើយ
នៅវេលាម៉ោង០៨:០០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន៨គ្រឿង ប្រេីប្រាស់ទឹកអស់៥ឡាន ស្មើរនឹង ២០ម៉ែត្រគូប៕