ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច ពញាចក្រី ស្នើឲ្យមន្រ្តី បន្តខិតខំប្រឹងប្រែងបម្រើប្រជាជនតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦

67


ស្រុកត្បូងឃ្មុំ៖ សម្ដេចអគ្គមហាពញាចក្រី បានស្នើឲ្យមន្រ្តីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវបន្តខិតខំប្រឹងប្រែងបម្រើប្រជាជន ដោយខិតខំអនុវត្តឲ្យបាននូវកម្មវិធីនយោបាយរបស់គណបក្ស ដែលបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦។

នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ១០២៨នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្ដាល ចុះជួយខេត្ត ត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នៅទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ។

សម្តេចអគ្គមហាពញាចក្រី ហេងសំរិន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលជាក្រុមការងាររបស់គណបក្សគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមការណែនាំរបស់គណបក្សទាំងកម្លាំងកាយ ប្រាជ្ញាស្មារតី សម្ភារៈ រហូតសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរនេះ។ ទន្ទឹមនេះតាមរយៈក្រុមការងារគណបក្សគ្រប់ថ្នាក់សម្តេច សូមថ្លែងអំណរគុណចំពោះមន្រ្តី សមាជិក សមាជិកាគណបក្ស និងប្រជាជនគ្រប់ស្រទាប់ដែលបាន បោះឆ្នោតគាំទ្រគណបក្សយើងនាពេលថ្មីៗ កន្លងមកនេះឲ្យបានគ្រប់មូលដ្ឋាន។

សម្តេចបានលើកឡើងនូវទិសដៅការងារមួយចំនួនដែលត្រូវអនុវត្តបន្ត រួមមាន
១-មន្រ្តីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវបន្តខិតខំប្រឹងប្រែងបម្រើប្រជាជន ដោយខិតខំអនុវត្តឲ្យបាននូវកម្មវិធីនយោបាយរបស់គណបក្ស ដែលបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបបានប្រកាសចេញ។

២-ខិតខំថែរក្សាពង្រឹងនូវសន្តិសុខសណ្តាប់ឆ្នាប់សង្គម ជូនប្រជាជន ទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងងបង្កអស្ថិរភាពទំាងឡាយ ទោះតាមរូបភាពណាក៏ដោយរបស់ពួកប្រឆាំង ដើម្បីរក្សាការរស់នៅប្រកបដោយនុវត្តភាពជូនប្រទេស។
៣-បន្តជម្រុញការអភិវឌ្ឍ នៅគ្រប់មូលដ្ឋានទូទំាងខេត្តតាមសំណូនពរ និង បំណងប្រាថ្នារបស់ប្រជាជន ឲ្យអស់លទ្ធភាព។ ខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាជន ជាពិសេសប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក។ រាល់បញ្ហាប្រឈម និងការលំបាកទាំងឡាយរបស់ប្រជាជន។

៤-ត្រូវខិតខំពង្រឹងមន្រ្តីរដ្ឋបាល បម្រើសេវាសាធារណៈ គ្រប់ថ្នាក់ឲ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង