ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រៀបចំផែនការមេ ដើម្បីអភិវឌ្ឍ ខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

35

 

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអន្ដរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ ខេត្ដព្រះសីហនុ ទៅជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) បានដឹកនាំកិច្ចប្រជុំ ដើម្បី ពិនិត្យ និងពិភាក្សាលើ “សេចក្តីព្រាងរបាយការណ៍លទ្ធផលសម្រាប់ដំណាក់កាលទី ១ នៃការរៀបចំ ផែនការមេ ដើម្បី អភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” តាមរយៈប្រព័ន្ធអនឡាញ, នាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិក-សមាជិការ នៃ គ.ស.ផ. ។

អត្ថបទដែលជាប់ទាក់ទង