ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍Angkor King fightលើកទី១ នឹងធ្វើនៅទីក្រុងអង្គរ

283

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រដាល់ដែត្រូវប្រសិទ្ធិនាមថាAngkor King fightលើកទី១នឹងបើកធ្វើឡើងនៅទីក្រុងអង្គរខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីកីឡាអត្តសញ្ញាណជាតិ ដែលព្រឹត្តិការណ៍នេះចាប់ផ្ដើមពីថ្ងៃទី១០មេសានៅមុខប្រាសាទអង្គរខេត្តសៀមរាប។

សម្ដេចពិជ័យសេនាទៀ បាញ់ ដែលជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ ស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)នឹងអ្ជើញជាអធិបតី
ក្នុងព្រឹត្តិការណ៍នៃការបើកការប្រកួតនេះ ។
ព្រឹត្តិការណ៍ស្ដេចប្រដាល់អង្គរដែលគេហៅថាAngkor King fightលើកទី១នៅខេត្តសៀម
រាបនេះគឺជាការប្រកាសធ្វើយុទ្ធនាការ នៃការផ្សព្វផ្សាយនៃកីឡាអត្តសញ្ញាណជាតិបន្ទាប់ពី
មានចំណារឯកភាពពីសម្ដេចតេជោហ៊ុន សែនមកនោះ ។

ឯកឧត្តមវ៉ត់ ចំរើន អគ្គលេខាធិការគណ់កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣បានមានប្រសាសន៍ ក្នុងសន្និសីទកាសែត
នាថ្ងៃទី១មេសាថាកម្មវីធីស្ដេចប្រដាល់ើអង្គរដែលចាប់ផ្ដ់មពីថ្ងៃទី១០មេសាឆ្ណាំ២០២២នៅមុខប្រសាទអង្គរវត្ត នឹងមានកីឡាករ កីឡាការិនីជើងខ្លាំងកម្ពុជា និង ចិនសរុបចំនួន២០រូបដែលត្រូវជួបតតាំងគ្នាលើសង្វៀនអន្តរជាតិ ក្នុងការប្រកួតគុនខ្មែរឃីកបុកស៊ីង(Kick-Boxing) ។
ការប្រកួតនេះមានការគាំទ្រពីរាជរដ្ឋាភិបាលដែលរៀបចំឡើងក្នុងបំណងផ្សព្វផ្សាយរួមជាមួយនឹងការស្វែងរកការគាំទ្រ ជាលក្ខណៈអន្តរជាតិ សម្រាប់អត្តសណ្ញាណជាតិគឺប្រដាល់គឺ
ប្រដាល់គុនខ្មែរ និងយុទ្ធគុនចម្រុះរបស់កម្ពុជា។
ព្រឹត្តិការណ៍នេះពក៏ជាការផ្សារភ្ជាប់ជាមួយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅខេត្តសៀមរាបពីថ្ងៃទី៨ ដល់១០មេសាដែរ ។នេះជាពេលវេលាដ៏សមស្របមួយសម្រាប់បង្ហាញ
ជូនភ្ញៀវនៃបណ្ដាប្រទេសអាស៊ានដើម្បីឲ្យមានការទាក់ទាញដល់ពួកគេចំពោះគុនខ្មែរហើយពួកគេនឹងបញ្ជូនកីឡាករ កីឡាការិនីរបស់ពួកគេមក ចូលរួមប្រកួតលើប្រភេទកីឡានេះនៅកម្ពុជានាឆ្នាំ២០២៣ ។

សូមបញ្ជាក់ថាសម្ដេចពិជ័យសេនាទៀ បាញ់បានដាក់ចេញ នូវយុទ្ធសាស្រ្តផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិ ។ការផ្សព្វផ្សាយនេះមិនមែនទេសម្រាប់តែឆ្នាំ២០២២នោះទេតែផ្សព្វ
ផ្សាយរហូតដើម្បីឲ្យគុនខ្មែររបស់កម្ពុជាល្បីល្បាញទាំងក្នុង និង ក្រៅប្រទេស។ហេតុនេះថ្ងៃទី១០មេសា សម្ដេចពិជ័យសេនាទៀផ បាញ់នឹងប្រកាសពីយុទ្ធនាការនេះជាផ្លូវការពីវេទិកាប្រ
កួតនាខេត្តសៀមរាបតទៅ ។

ដើម្បីជំរុញព្រឹត្តិការណ៍ប្រកួតលក្ខណៈមិត្តភាពកម្ពុជា-ចិននេះ ឲ្យទទួលបានជោគជ័យ ហើយឈានទៅរកការរៀបចំប្រចាំឆ្នាំ ស្របតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើការលើកទឹកចិត្ត និងជំរុញឲ្យគណៈកម្មការរៀបចំ ពិសេសសហព័ន្ធកីឡាជាតិ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឲ្យអស់ពីលទ្ធភាព ដើម្បីផ្ដល់យុត្តិធម៌ដល់កីឡាករ- កីឡាការិនីក្នុងការប្រកួត។ រីឯកីឡាករ-កីឡាការិនី ក៏ត្រូវគោរពបទបញ្ជាការប្រកួត និងវិន័យឲ្យបានខ្ពស់ផងដែរ ទោះបីលទ្ធផលឈ្នះចាញ់ក៏ដោយដើម្បីវិវត្តន៍ខ្លួនទៅរកលក្ខណៈអាជីព និងត្រៀមឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ។

លោកបណ្ឌិត មៀម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ និងជាគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យលើកដំបូង លើទឹកដីអង្គរនេះគឺមាន១០គូ ដែលសម្រិតសម្រាំងសុទ្ធតែកីឡាករកីឡាការិនីជើងខ្លាំងលំដាប់ប្រទេស ចូលរួមប្រកួត។

លោកបានចាត់ទុកការរៀបចំនេះគឺជាឱកាសដ៏ល្អសម្រាប់កីឡាករកម្ពុជាធ្វើការវាស់ស្ទង់ និងពង្រឹងសមត្ថភាព ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភាខាងមុខ ក៏ដូចជាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ។
ចំពោះលោកGuo Yangដែលជានាយក្លិប Loonhai Fight Clubនៃស្រុកចិនបានរីករាយនិងមានមោទនភាព ដែលក្លិបរបស់លោកបាន ចូលរួមចំណែកសហការនិងបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះពិសេសលោកបានចូលរួមចំណែកគាំទ្រដល់ក្បាច់ើគុនបូរាណខ្មែរ។

អត្ថបទដែលជាប់ទាក់ទង