ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រថយន្ត​ម៉ាក​FUSO ​បើក​បុក​មន្ត្រី​នគរបាល​ម្នាក់​​ ស្លាប់​

46

​កំពង់ស្ពឺ​ ៖​ មន្ត្រី​នគរបាល​ម្នាក់​បាន​ស្លាប់​ ដោយសារ​រថយន្ត​ម៉ាក​FUSO​ បើក​បុក​ពីក្រោយ​ក្នុង​ទិស​ដៅ​ស្របគ្នា​ កាលពី​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ២០​និង​ ៣០​ នាទី​  លើ​ផ្លូវ​លេខ​៤៤​ចន្លោះ​គីឡូ​មែ​ត្រ​១១៨​ .​ ១១៩​ ត្រង់​ចំណុច​ភូមិ​គោល​ ឃុំ​ មនោ​រម្យ​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​FUSO​ ពណ៌​បាយ​តង​ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 3A2744​ សណ្តោង​ស៊ឺ​មី​រឺ​ម៉ក​ ពណ៌​បាយ​តង​ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 4A​ 3939​ អ្នកបើកបរ​ មិន​ស្គាល់​អត្តសញ្ញាណ​ មិន​ស្គាល់​អាសយដ្ឋាន​ បាន​ចុះ​រត់គេច​ខ្លួន​ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ ពេល​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​  C១២៥​ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​ ២០១៩​ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ ១O​ ៦៤៥៦​ អ្នកបើកបរ​ឈ្មោះ​ វ៉ា​ន់​  ដ​ន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ (​ មុខរបរ​មន្ត្រី​នគរបាល​ )​ (​ពាក់មួក​សុវត្ថិភាព​ស្លាប់​)​ រស់នៅ​ភូមិ​មនោ​រម្យ​ ឃុំ​មនោ​រម្យ​ ស្រុក​ថ្ពង​  ខេត្តកំពង់ស្ពឺ​  ។​
​បន្ទាប់​ពី​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​អោយទៅ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​
​ចំពោះ​វត្ថុ​តាង​ទាំង​២​គ្រឿង​ខាង​បាន​លើ​ បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មនោ​រម្យ​ នៃ​ធិ​ការដ្ឋាន​នគរបាល​ស្រុក​ថ្ពង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង