ម្តាយចិត្តអប្រិយ៍! ដាច់ចិត្តបោះកូនស្រី ដែលទេីប មានអាយុ០១ខែ១០ថ្ងៃ ចោលក្នុងទឹកប្រឡាយ ឱ្យស្លាប់ ព្រោះតែរឿងបែបនឹងសោះ នៅក្រុងបាត់ដំបង ទីបំផុតសមត្ថកិច្ច ឃាត់ខ្លួន អនុវត្តតាមផ្លូវច្បាប់
បាត់ដំបង ៖ នៅថ្ងៃសៅរ៍ទី២ ខែមេសា ឆ្នាំ២០២២ អនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការ សម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វេីការស្រាវជ្រាវករណីដែលប្រទះឃេីញសព(ក្មេងស្រី) អណ្តែតក្នុងទឹកប្រឡាយមួយកន្លែង ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងលទ្ធផលនៃការស្រាវជ្រាវនេះ សមត្ថកិច្ចបានសម្រេចធ្វេីការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះហន សាមេនភេទស្រីអាយុ២២ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលេី ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ(សាកសព)ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺនៅថ្ងៃខែឆ្នាំខាងលេីនាវេលាម៉ោងប្រមាណ៩និង០៥នាទីព្រឹក សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានពីករណីបាត់ក្មេងស្រីម្នាក់ទេីបមានអាយុ០១និង១០ថ្ងៃមានឈ្មោះជៀប កាន់យ៉ា ដែលមានម្តាយឈ្មោះហនបសាមេន។ នៅពេលទទួលព័ត៌មាន ពីការបាត់ក្មេងស្រីតូចនេះទាំងអ្នកភូមិនិងសមត្ថកិច្ចបានស្វះស្វែងរក ហេីយពេលបន្ទាប់ក៏បានប្រទះឃេីញ(សព)ក្មេងស្រីខាងលេីអណ្តែតនៅក្នុងទឹកប្រឡាយមួយកន្លែងនៅមូលដ្ឋានខាងលេី។
ដោយមានហេតុផលមួយចំនួនគួរឱ្យសង័្សយចំពោះករណីនេះ សមត្ថកិច្ចបានសម្រេចនាំខ្លួនស្រី្តជាម្តាយមកធ្វេីការសាកសួរស្រាវជ្រាវ ហេីយនៅចំពោះមុខការសាកសួរ របស់សមត្ថកិច្ចស្រ្តីជាម្តាយ បានឆ្លេីយសារភាពថា រូបគាត់តែម្នាក់ឯង បានធ្វេីសកម្មភាពយក កូនស្រីបង្កេីតដែលមានអាយុទេីប០១ខែ១០ថ្ងៃទៅបោះចោលឱ្យ(ស្លាប់)ក្នុងទឹកប្រឡាយនោះ ហេីយពេលបន្ទាប់មកក៏ធ្វេីឱ្យមានសកម្មភាពអំពីការ បាត់កូនស្រីរបស់ខ្លួន ដែលតាមរយៈព័ត៌មាននេះ ហេីយដែលសមត្ថកិច្ចនគរបាលទទួល បាននិងបានចាត់វិធានការស្រាវជ្រាវស៊េីបអង្កេតភ្លាមៗ ។
ស្រ្តីជាម្តាយរូបនេះបានរៀបរាប់ថា មូលហេតុដែលនាំទៅដល់ការ (សម្លាប់កូនស្រីខ្លួនឯង) ដោយឥតញញេីតដៃបែបនះ គឺដោយសារតែកូនស្រីជាជនរងគ្រោះរូបនេះ យំនៅពេលយប់គឺចាប់ពីម៉ោង២១និង០០នាទី រហូតដល់ម៉ោង០៤និង០០នាទីព្រឹកទើបបាត់យំ។ ម៉្យាងដោយខ្លួនមានការហត់នឿយជាមួយនឹងបញ្ហានេះផងនិងជីវភាពក្រីក្រពេក ណាមួយកូនបងទើបតែមានអាយុ០១ឆ្នាំ០១ខែផង ណាមួយអត់មានប្រាក់ទិញទឹកដោះគោ ឱ្យកូនបៅផង និងពេលនេះដោយមានឱកាសល្អ ពេលយាយមិននៅម្តាយមីង មិននៅគឺនៅតែម្នាក់ឯងខ្លួន ក៏យកកូននេះទៅបោះចោល ក្នុងទឹកប្រឡាយក្រោយផ្ទះតែម្តងទៅ។
ទោះជាឆ្លេីយសារភាពរៀបរាប់ ពីទុក្ខលំបាកយ៉ាងណា នៅពេលនេះសមត្ថកិច្ច បានរៀបចំសំណុំរឿង ដេីម្បីបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការទៅតាម ផ្លូវច្បាប់ហេីយ៕