បុរសម្នាក់ ទៅឆ្លុះកង្កែបបាត់ពីផ្ទះ២ថ្ងៃ ស្រាប់តែត្រូវគេវាយសម្លាប់ ទម្លាក់ទឹកបឹង
បុរសជាអ្នកឆ្លុះកង្កែបម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងទឹកបឹងនៅខាងក្រោយភូមិ ដោយមានស្នាមដាច់រយះលើផ្ទៃមុខ និងបាក់.ក ក្នុងសភាពហើមអណ្តែតទឹក។
ករណីមនុស្សស្លាប់នេះ ក៏ត្រូវបាននគរបាលកំណត់ថា ជាអំពើឃាតកម្មវាយ សម្លាប់។ សាកសពរបស់ជនរងគ្រោះឈ្មោះអុំ សារ៉ាន់ អាយុ៤៤ឆ្នាំ មានទីលំនៅឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ត្រូវបានគេប្រទះឃើញស្លាប់ អណ្តែតទឹកបឹង នៅខាងក្រោយ ភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង នៅព្រឹកថ្ងៃទី១៤ កញ្ញា បន្ទាប់ពីបុរសរូបនេះ បានបាត់ខ្លួនចេញពីផ្ទះអស់រយៈ ពេល២ថ្ងៃ។
អធិការនគរបាលស្រុកឆ្លូង លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ បានអះអាងថា នគរបាលជំនាញខេត្តនិងស្រុក កំពុងតែចុះស្រាវជ្រាវលើករណីនេះ។ ហើយ លោកអធិការមានជំនឿថា សំណុំរឿងនេះ គឺនគរបាល និងអាចបំបែកបាន នាពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីមានការចុះស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បែបនេះ រួចមកនោះ៕