ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងសេចក្ដីណែនាំ ស្តីពីការរៀបចំ របាយការណ៍របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ

87

 

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលនៃក្រសួងមហាផ្ទៃ បានចេញលិខិតមួយជម្រាបជូន ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម អភិបាល នគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សំណើសុំចាត់បញ្ជូនអភិបាលរងទទួលបន្ទុក០១រូប នាយកទីចាត់ការរដ្ឋបាល០១រូប និងធ្វើការសម្របសម្រួល អញ្ជើញអភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ឬចៅសង្កាត់គោលដៅ ដើម្បីចូលរួម សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្ដីណែនាំ ស្តីពីការរៀបចំរបាយការណ៍របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម ប្រាក់ សំអឿន បានឲ្យដឹងថា យោងតាមផែនការសកម្មភាព និងថវិកាឆ្នាំ២០២១-២០២២ រវាងក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប ឯកឧត្តមអភិបាល នៃគណៈ អភិបាលរាជធានី ខេត្តជ្រាបថា អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបាននិងកំពុងសិក្សា កែសម្រួលប្រព័ន្ធ របាយការណ៍រដ្ឋបាលថ្នាក់ក្រោមជាតិ និងបានរៀបចំសេចក្តីព្រាងសេចក្ដីណែនាំថ្មីលើការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ របាយការណ៍រដ្ឋបាលថ្នាក់ក្រោមជាតិ។ រហូតមកទល់ពេលនេះ សេចក្តីព្រាងសេចក្ដីណែនាំនេះបានរៀបចំរួច ជាស្រេច។

ក្នុងន័យនេះ ដើម្បីឱ្យសេចក្ដីណែនាំថ្មី នៃប្រព័ន្ធរបាយការណ៍ថ្នាក់ ក្រោមជាតិនេះ មានលក្ខណៈគ្រប់ ជ្រុងជ្រោយ និងអនុវត្តបាន អគ្គនាយកដ្ឋានរដ្ឋបាល នឹងរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ទៅ លើសេចក្តីព្រាង នេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥. និងទី០៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តកំពត ដោយបានកំណត់ អញ្ជើញសមាសភាព ដើម្បីចូលរួមដូចមាន ក្នុងបញ្ជីដែលបានជូនភ្ជាប់ជាមួយ៕

អត្ថបទដែលជាប់ទាក់ទង