ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ២នាក់ ត្រូវបង្ក្រាប ករណីកាប់ប្លន់​ ឆក់​ ពេលរាត្រី

173

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅយប់រំលង់អធ្រាតថ្ងៃទី​០២​ ខែមេសា​ ឆ្នាំ២០២២​ វេលាម៉ោង០០​:៣០​នាទី​ ស្ថិតនៅចំណុចមុខតូបជួល​គ្មានលេខ​ ផ្លូវលេខ5​ សង្កាត់ផ្សារកណ្តាល១​ កម្លាំងជំនាញរបស់អធិការដ្ឋាន​ បានធ្វេីការបង្ក្រាបជាក់ស្តែង មុខ​សញ្ញាលួចសកម្ម​ (​កាប់ប្លន​ ឆក់​ ពេលរាត្រី)​ ចំនួន២នាក់៖

អត្តសញ្ញាណជនសង្ស័យ ៖
១.ឈ្មោះ​ ថាត់​ រដ្ឋា​ ហៅ​ ថៃ​ ស័ក​ អាយុ៣០ឆ្នាំ​ មុខរបរនិងទីលំនៅ​ មិនពិតប្រាកដ
២.​ ឈ្មោះ​ គឹម​ សំណាង​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ មុខរបរនិងទីលំនៅ​ មិនពិតប្រាកដ​

វត្ថុតាងចាប់យក​ ម៉ូតូម៉ាកHonda dream ពណ៏ខ្មៅ​ ឆ្នាំ2021​ ស្លាកលេខ​ ភ្នំពេញ​ 1IP : 1712

បច្ចប្បន្ន​ជនសង្ស័យ​និងវត្ថុតាង​ខាងលេី បានកសាងសំណុំរឿងបញ្ជូល​ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តន៏តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង