ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី ក.ប.ប. បន្តចាត់វិធានការ ពិន័យអន្តរការណ៍ ដើម្បីជាការដាស់តឿន ដល់អាជីវករដែល ប្រព្រឹត្តកំហុសឆ្គងលើកដំបូង

31

បាត់ដំបង ៖ ក្រោយពីការធ្វើអធិការកិច្ចយ៉ាង យកចិត្តទុកដាក់លើអាជីវកម្មប្រេងឥន្ធនៈចំនួន ២៧ទីតាំង ស្ថិតក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង ស្រុកពារាំងនិងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ស្រុកកណ្តៀង ស្រុកភ្នំក្រវ៉ាញ ស្រុកវាលវែងនិងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្រុកស្វាយលើ ខេត្តសៀមរាប និងភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២២នេះ មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំនៅក្នុងខេត្តខាងលើបានបន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១៦ទីតាំង មិនមានអនុលោមភាព ក្នុងអាជីវកម្មរបស់ខ្លួន ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យ និងបទល្មើសជាក់ស្តែង មន្ត្រីយើងបានចាត់វិធានការ ពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែង ដើម្បីឱ្យមានការកែប្រែ៕

អត្ថបទដែលជាប់ទាក់ទង