ប្រជាពលរដ្ឋទីទ័លក្រីក្រ រស់នៅសហគមន៏ បុរីរុងរឿង ចំនួន២៣០ គ្រួសារមកទទួល អំណោ យមនុស្សធម៏ពីក្រុមហ៊ុន OCIC និងអាជ្ញាធរខណ្ឌជ្រោយចង្វារ
ភ្នំពេញ៖ ពលរដ្ឋទីទ័លក្រីក្ររស់នៅសហគមន៍ បុរីរុងរឿង ចំនួន២៣០គ្រួសារ បានមកទទួល អំណោយមនុស្សធម៌ពីក្រុមហ៊ុនOCIC ដោយ មានតំណាងប្រជាពលរដ្ឋចំនួន៥០គ្រួសារមក ទទួល ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ និងក៏ដើម្បីជួយរំលែកទុក្ខលំបាកក្នុងអំឡុងជំងឺកូវីដ- ១៩ ដែលកំពុងយាយីនៅសហគមន៍នៅឡើយ។
ពិធីចែកអំណោយមនុស្សធម៏នេះធ្វើនៅសហគមន៏បុរីរុងរឿង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ព្រឹកថ្ងៃ៥កើតខែចេត្រឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកផន សុភាព តំណាងឱ្យក្រុមហ៊ុន OCIC ។
លោកផន សុភាព តំណាងឱ្យក្រុមហ៊ុនOCIC មានប្រសាសន៍ថា៖ ជារៀងរាល់ឆ្នាំវប្បធម៌ចែករំលែកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បុណ្យចូលឆ្នាំភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំចិន ជាដើម និងពិធីបុណ្យជាតិផ្សេងៗទៀត តាមប្រពៃណីជាតិយើង ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ-សង្កាត់ រួមសហការជាមួយក្រុមហ៊ុន OCIC តែងតែគិតគូរយកចិត្ដទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្រីក្រនៅក្នុងមូលដ្ឋាន ពិសេសជីវភាពគ្រួសារប្រចាំថ្ងៃ អាជ្ញាធរតែងតែកៀរគរ រកសប្បុរសជនឱ្យជួយរំលែកទុក្ខលំបាករបស់បងប្អូនជានិច្ច។
លោកបន្ដថា៖ ការងារសប្បុរសធម៌បែបនេះ រដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ សង្កាត់បានធ្វើជូនគាត់ចំនួន៣១លើកមកហើយ បើគិតជាទឹកប្រាក់
មានជាង៨០០លានរៀល។ មិនតែប៉ុណ្ណោះរដ្ឋ បាលខណ្ឌ-សង្កាត់ ក៏បានធ្វើការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺគណៈបញ្ជាការសង្កាត់ព្រែកតាសេក គណៈបញ្ជាការសង្កាត់ព្រែកលៀបគណៈបញ្ជាការ សង្កាត់ជ្រោយចង្វារ និងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ក្នុងការចូលរួមថែរក្សាសុខសុវត្ថិ ភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរផងដែរ។
ក្នុងឱកាសនោះលោកក៏បានសាកសួរសុខទុក្ខ និងណែនាំសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍ វិធានការអនាម័យរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា៖ នេះគឺជាការចែកអំណោយ លើកទី ៣១ហើយរបស់លោក អ្នកឧកញ៉ ពុង ឃាវសែ ជូនដល់ប្រជាពលរដ្ឋដែលមានប័ណ្ណបុរីរុងរឿង ដែលក្នុងនោះសរុបអំណោយទាំង៣១ លើក ចំណាយអស់ទឹកប្រាក់ សរុប ៨៨៤,៦២០, ០០០រៀល។ លើសពីនេះទៀតដោយក្តីព្រហ្មវិហាធម៏របស់ លោកអ្នកឧកញ៉ា ពុង ឃាវសែ និងគណៈគ្រប់គ្រងបុរីរុងរឿង ចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៏ជូនប្រជាពលរដ្ឋបន្ថែមផងដែរដូចជា -បានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋរស់នៅបុរីរុងរឿង សរុបមានចំនួន៥៥នាក់ ។ -បានផ្តល់មូលនិធិឥតយកការប្រាក់ និងមិនគិតពីប្រាក់ចំណេញប្រកបដោយក្តីអាណិត ករុណា ដ៏ប្រពៃ ជូនបងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកដែល មានជីវភាពខ្វះខាតដោយពុំយកការប្រាក់ បានកើនឡើង១៧លាន១សែនរៀល គិតមកដល់បច្ចុប្បន្ន ចំនួនអ្នកខ្ចីឥណទានមានចំនួនសរុប ៦៧ នាក់ (បុគ្គលិកមានចំនួន៦២នាក់)(ប្រជាជន មានចំនួន០៥នាក់)(អ្នកបង់ឥណទានរួចរាល់មានចំនួន ៥៨នាក់ នៅសល់០៩នាក់កំពុង ដោយការ គោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជូនម្ចាស់មូលនិធិបងប្អូន ទាំងអស់បានខិតខំបង់ត្រឡប់បានយ៉ាង ទៀងទាត់ ជាបន្តបន្ទាប់។-បានឧបត្ថម្ភកង់,ក្រម៉ា និងសារ៉ុង, អង្ករនិងសំភារៈផ្សេងៗជាច្រើនទៀត ដែលចំណាយអស់ទឹកប្រាក់សរុបជាង២៣លាន រៀល ។
អំណោយដែលក្រុមហ៊ុន OCIC និងអាជ្ញាធរខណ្ឌ នាំយកមកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រីក្រទាំង២៣០ គ្រួសារនេះក្នុង ១គ្រួសារៗទទួល បានអង្ករ៣០គីឡូក្រាម និង
ថវិកា ៥ម៉ឺនរៀល ៕ . សំរិត