ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការសិក្សាស្រាវជ្រាវថ្មី បានបញ្ជាក់ថា កុមារកម្ពុជា បានជួបប្រទះនឹង “ការបាត់បង់ការរៀនសូត” យ៉ាង ច្រើន នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ដែលទាមទារឱ្យបង្កើនការវិនិយោគលើវិស័យអប់រំ

37

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា (ក្រសួង អយក) បានបង្ហាញនូវលទ្ធផលថ្មីគួរឱ្យភ្ញាក់ផ្អើល អំពីការបាត់បង់ការរៀនសូត្ររបស់សិស្សានុសិស្សកម្ពុជាក្នុង អំឡុងពេលនៃការរាតត្បាតជំងឺកូវីដ។ លទ្ធផលគឺបានមកពីការវាយតម្លៃជាតិចុងក្រោយរបស់ក្រសួង អយក ទៅលើការរៀនសូត្រនៅថ្នាក់ទី៦ ដែលត្រូវបានធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១ និងបានប្រកាស ផ្សព្វផ្សាយនៅខែមីនា ឆ្នាំ២០២២ បន្ទាប់ពីមានការវិភាគយ៉ាងលម្អិត។ នាយកដ្ឋានធានាគុណភាពអប់រំ (EQAD របស់ក្រសួង បានវាយតម្លៃលើសិស្សានុសិស្សចំនួនជាង ៦.០០០នាក់នៅក្នុងសាលារៀន ចំនួន ២៣០ នៅទូទាំងប្រទេសកម្ពុជា ហើយបានរកឃើញថា ការសិក្សារបស់កុមារបានធ្លាក់ចុះនៅក្នុង អំឡុងពេលនៃជំងឺរាតត្បាត។ ដោយប្រៀបធៀបជាមួយការវាយតម្លៃដូចគ្នានៅឆ្នាំ២០១៦ ភាគរយន សិស្សានុសិស្ស ដែលមិនអាចបង្ហាញអំពីជំនាញចំណេះដឹងមូលដ្ឋានផ្នែកភាសាខ្មែរបានកើនឡើងពី ៣៤% ទៅ ៤៥% និងផ្នែកគណិតវិទ្យាបានកើនឡើងពី ៤៩% ទៅ ៧៤%។

សាលារៀននៅប្រទេសកម្ពុជាត្រូវបានបិទទ្វារអស់រយៈពេល ២៥០ថ្ងៃនៅឆ្នាំ២០២០ និង២០២១ ដែលចំនួននេះស្ទើរតែស្មើនឹងពីរភាគបីនៃឆ្នាំសិក្សាចំនួនពីរឆ្នាំ។ លទ្ធផលនៃការវាយតម្លៃលើការរៀនសូត នេះបង្ហាញថា ទោះបីជាសិស្សានុសិស្សទាំងអស់បានជួបប្រទះនឹងការបាត់បង់ការរៀនសូត្រ បន្ទាប់ពីការ បិទសាលារៀនទាំងនេះ ផលប៉ះពាល់មិនមានលក្ខណៈដូចៗគ្នាឡើយ។ កុមារាបានបាត់បង់ការរៀន សូត្រច្រើនជាងមុន និងទទួលលទ្ធផលខ្សោយជាងមុននៅក្នុងការធ្វើតេស្ត៖ កុមារាចំនួន៥៥% ត្រូវបាន វាយតម្លៃថា មិនសម្រេចបានជំនាញចំណេះដឹងមូលដ្ឋានផ្នែកភាសាខ្មែរឡើយនៅឆ្នាំ២០២១ ធៀបនឹង កុមារីចំនួន ៣៤%។

ការវាយតម្លៃលើការរៀនសូត្រនេះត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១ និងបន្ទាប់មក ត្រូវបានវិភាគ និងបោះពុម្ពនៅខែមីនា ឆ្នាំ២០២២។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយក្រសួង អយ និងគាំទ ដោយយូនីសេហ្វ និងដៃគូនៃមូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDP F) រួមមាន សហភាពអឺរ៉ុប (EU) ទីភ្នាក់ងារស៊ុយអែតសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (SIDA) និងទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងភាពជាដៃគូសាកលសម្រាប់ការអប់រំ (G P E )។

លទ្ធផលដទៃទៀតបានបង្ហាញថា បើទោះជាសាលារៀននៅទីក្រុងបានសម្រេចលទ្ធផលល្អជាង សាលារៀននៅជនបទទាំងក្នុងឆ្នាំ២០១៦ និង២០២១ យ៉ាងណាក្តី លទ្ធផលក៏បានបង្ហាញនូវការបាត់បង់ ការរៀនសូត្រក្នុងកម្រិតកាន់តែធ្ងន់ធ្ងរផងដែរ ។ លទ្ធផលក៏មានភាពខុសគ្នាយ៉ាងច្បាស់មួយចំពោះភាព ធ្ងន់ធ្ងរនៃការបាត់បង់ការរៀនសូត្រនៅក្នុងមុខវិជ្ជាស្នូលទាំងពីរនេះ ពោលគឺគណិតវិទ្យា និងភាសាខ្មែរ។ លទ្ធផល គណិតវិទ្យាមានលក្ខណៈអន់ជាងលទ្ធផលភាសាខ្មែរគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីការពិត ថាមុខវិជ្ជាគណិតវិទ្យា តែងតែទាមទារនូវការផ្តោតអារម្មណ៍ និងការយកចិត្តទុកដាក់ ក្នុងការរៀនសូត្រក្នុង ថ្នាក់ដោយផ្ទាល់ (មិនមែនពីចម្ងាយ) ជាជាងភាសាខ្មែរ ដែលជាកត្ដាលំបាកអាចធ្វើបាននៅពេលសាលា បិទទ្វារ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមាន ប្រសាសន៍ថា៖ “លទ្ធផលទាំងនេះគឺជាលទ្ធផលគួរឱ្យបារម្ភ”។ “យើងបានខិតខំប្រឹងប្រែងធ្វើការងារ ជាមួយដៃគូទាំងអស់របស់យើង ដើម្បីដាក់ចេញនូវវិធានការរៀនសូត្រពីចម្ងាយ នៅពេលសាលារៀនបិទ ទ្វារក្នុងអំឡុងពេលនៃជំងឺរាតត្បាត។ ការសិក្សានានាក៏បានបង្ហាញថា វិធានការទាំងនេះពិតជាបានជួយ រក្សាការរៀនសូត្រសម្រាប់កុមារជាច្រើន ប៉ុន្តែលទ្ធផលនៃការវាយតម្លៃលើការរៀនសូត្របានបញ្ជាក់ថា សកម្មភាពទាំងនេះមិនទាន់គ្រប់គ្រាន់ ដើម្បីមកបង្គប់មកវិញចំពោះសកម្មភាពទាំងអស់ ដែលកុមារបាន បាត់បង់ នៅពេលពួកគេមិនបានរៀនសូត្រនៅក្នុងថ្នាក់។ ឥលូវនេះគឺជាពេលដែលយើងទាំងអស់គ្នាត្រូវ ព្យាយាម និងជួយកុមារកម្ពុជាតាមឱ្យទាន់ការរៀនសូត្រ ដែលពួកគេបានបាត់បង់ ដែលនេះជាដំណើរការ មួយ ដែលបានចាប់ផ្ដើមរួចហើយ ប៉ុន្តែនៅពេលនេះ វាត្រូវតែពន្លឿនបន្ថែមជាមួយនឹងការគាំទ្រពីដៃគូទាំង អស់នៅក្នុង វិស័យអប់រំ ។”

ជាលទ្ធផលពីរបកគំហើញមិនគួរឲ្យពេញចិត្ត ក្រសួង អយក បានរៀបចំកិច្ចប្រជុំរបស់ក្រុមការងារ បច្ចេកទេសរួមជាមួយនឹងដៃគូវិស័យអប់រំទាំងអស់របស់ខ្លួន ដើម្បីរៀបចំជំហានបន្ទាប់ ។ ក្រសួងក៏បាន ចាត់វិធានការចាំបាច់មួយចំនួនដូចជា ការកំណត់ការបង្រៀនមេរៀនបំប៉ននៅពេលសាលារៀនបើកឡើងវិញភ្លាម ប៉ុន្តែក្រុមការងារបច្ចេកទេសបានព្រមព្រៀងថា វិធានការទាំងនេះចាំបាច់ត្រូវបានពង្រីក និងពង្រឹង ដើម្បីជួយសិស្សានុសិស្សឱ្យតាមទាន់ការរៀនសូត ជាមួយការបង្កើនការផ្តោតគោលដៅទៅលើ សិស្សានុសិស្សនៅក្នុងស្ថានភាពលំបាកបំផុត ដែលបានបាត់បង់ការរៀនសូត្រច្រើនបំផុត យូនីសេហ្វ បានធ្វើការងារជាមួយដៃគូនានា រួមមាន ក្រសួង អយ អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAP) អង្គការ VVOB និងភាពជាដៃគូសាកលសម្រាប់ការអប់រំ (GPE) ដើម្បីផលិតកម្រងធនធាន បោះពុម្ព និងក្រៅអនឡាញ (of f 1 i ne ) ដើម្បីគាំទ្រដល់ការរៀនសូត្របំប៉ននេះ។ គ្រូបង្រៀនចំនួនពីរ ពាន់នាក់បានទទួលការបណ្តុះបណ្តាលអំពីការប្រើប្រាស់ធនធានទាំងនេះ ប៉ុន្តែជាការចាំបាច់ ត្រូវមាន ការណែនាំដល់គ្រូបណ្តុះបណ្តាលជាច្រើននាក់បន្ថែមទៀត។

លោកស្រី ហ្វីរូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “នៅក្នុង សកលលោក ការបាត់បង់ការរៀនសូត្រត្រូវបានគេយល់ឃើញថាជាផលវិបាកដ៏អាក្រក់បំផុតមួយក្នុង ចំណោមផលវិបាកដ៏អាក្រក់បំផុតនានាដែលបង្កដោយជំងឺរាតត្បាត ប៉ុន្តែប្រទេសកម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួច ដែលបានបង្ហាញទំហំនៃការបាត់បង់នេះជាមួយនឹងទិន្នន័យដែលអាចជឿ ទុកចិត្តបាន។ ខ្ញុំសូមទទួលស្គាល់នូវជំហានដ៏សំខាន់ៗ ដែលក្រសួង អយក បានដាក់ចេញ ដើម្បីបង្កើតភ ស្តុតាងយ៉ាងសំខាន់នេះសម្រាប់ផ្តល់ជាភស្តុតាង និងជាមគ្គុទ្ទេសក៏ដល់គោលនយោបាយ និងវិធានការ ចាំបាច់ដើម្បីផ្លាស់ប្ដូរទិសដៅនៃនិន្នាការនេះ”។ “កិច្ចការនេះរួមមានការបង្កើនការផ្តល់ រយៈពេល និង ប្រសិទ្ធភាពនៃការរៀនសូត្របំប៉ននេះ។ សិស្សានុសិស្សគប្បីទទួលបានការគាំទ្រដែលចាំបាច់ ដើម្បីជួយ ឱ្យពួកគេតាមទាន់ការអប់រំរបស់ខ្លួន។ យើងក៏ត្រូវតែវិនិយោគច្រើនទៀតលើគណិតវិទ្យា និងចំណេះដឹង ភាសាខ្មែរនៅថ្នាក់ដំបូងផងដែរ។ សិស្សានុសិស្សក្មេងៗត្រូវការមូលដ្ឋានរឹងមាំលើមុខវិជ្ជាស្នូលទាំងនេះ ដើម្បីទទួលបានលទ្ធផលកាន់តែល្អនៅថ្នាក់ក្រោយៗទៀត។ សម្រាប់យូនីសេហ្វ យើងប្តេជ្ញាចិត្តផ្តល់កិច្ច ខិតខំប្រឹងប្រែងអតិបរមាជាមួយដៃគូទាំងអស់ ដើម្បីជួយធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងទាំងនេះសម្រេចបាន។

នៅពេលនេះ ក្រសួង អយក យូនីសេហ្វ និងដៃគូនៃមូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិ ស័យអប់រំ (C DPF) កំពុងធ្វើការងារលើរបាយការណ៍ទាំងមូលអំពីការបាត់បង់ការរៀនសូត្រ និងវិធាន ការនានាដែលត្រូវតែធ្វើ ដើម្បីដោះស្រាយបញ្ហានេះ។ របាយការណ៍នេះនឹងត្រូវបោះពុម្ពនៅចុងខែមីនា ហើយវានឹងជួយបង្កើតនូវផែនទីបង្ហាញផ្លូវមួយ ដើម្បីជួយសិស្សានុសិស្សស្តារឡើងវិញពីការបាត់បង់ការ រៀនសូត្រដែលពួកគេបានជួបប្រទះ៕

អត្ថបទដែលជាប់ទាក់ទង