ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជិះម៉ូតូ២នាក់ រងរបួសជាទម្ងន់ ដោយឡានបើកបុក

40

កណ្ដាល៖ក្រុមសមត្ថកិច្ចប៉ូលិសបានរាយការណ៍អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៨ និង ២០ នាទី ត្រង់ចំណុចខាងមុខការ៉ាសសាំង LHR លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិលេខ១ ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ករណី រថយន្ត និង ម៉ូតូ បណ្ដាលឲ្យរងរបួសប្រុស ០២នាក់ (ធ្ងន់ ០១ នាក់។
សមត្ថកិច្ចបន្តទៀតថានៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកFORD RANGER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AV-0207 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ រថយន្តបើកបរមានទិសដៅពីជើង ទៅ ត្បូង រួចបត់ឆ្វេងឆ្លងផ្លូវទៅកើត ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ1BB-0928( មិនពាក់មួកសុវត្ថិភាព នឹងគ្មានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះចំប៉ា ចាន់នី ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្ដាល (រងរបួសធ្ងន់) និងអ្នករួមដំណើរពីក្រោយឈ្មោះធា រដ្ឋា ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្ដាល (របួសបាក់ឆ្អឹងដងកាំបិត) អ្នកទាំងពីរត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យម្លិះដង្កោ) ម៉ូតូបើកបរមានទិសដៅពី ត្បូង ទៅ ជើង ។

ចំពោះការខូតខាត ម៉ូតូធ្ងន់ ០១គ្រឿង និងរថយន្តស្រាល ០១ គ្រឿង ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី។

មូលហេតុមកពី អ្នកបើកបររថយន្តបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកម៉ូតូបើកបរមានល្បឿនលឿន៕

អត្ថបទដែលជាប់ទាក់ទង