ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលលទ្ធផលចាប់ឆ្នោត ចែកពូល នៃបាល់ទាត់ សម្រាប់ស៊ីហ្គេម

72

ភ្នំពេញ៖ការចាប់ឆ្នោតចែកពូលនៃបាល់ទាត់សម្រាប់ស៊ីហ្គេមលើកទី៣១បានបញ្ចប់ហើយកាលពីព្រឹកម៉ិញនេះ ។នេះជាការចាប់ឆ្នោសម្រាប់បាល់ទាត់បុរស និងនារី ។
ជាលទ្ធផលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ត្រូវស្ថិតនៅពូល B ដែលមានក្រុមថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។ ចំណែកពូល A មានម្ចាស់ផ្ទះ វៀតណាម, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន និងទីម័រខាងកើត។

ចំពោះក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ស្ថិតនៅពូលAជាមួយម្ចាស់ផ្ទះវៀតណាម, ហ្វីលីពីន និងឥណ្ឌូនេស៊ី ខណៈពូល B មានក្រុមថៃ, មីយ៉ាន់ម៉ា, ឡាវ និងសិង្ហបុរី។
ចំពោះការប្រកួត វិញ្ញាសាបាល់ទាត់បុរស នឹងចាប់ផ្ដើមពីថ្ងៃទី០៦ ខែឧសភា ខណៈ U-23 កម្ពុជា នឹងប្រកួតបើកឆាកនៅថ្ងៃទី០៩ ខែឧសភា ដោយត្រូវជួប U-23 ឡាវ។ រីឯជម្រើសជាតិនារីកម្ពុជា នឹងប្រកួតបើកឆាកនៅថ្ងៃទី០៩ ខែឧសភា ដូចគ្នា ដោយនឹងត្រូវជួបក្រុមខ្លាំង ហ្វីលីពីន។

សម្រាប់បាល់ទាត់ក្នុងសាលវិញ វិញ្ញាសាបុរស មាន ៥ក្រុមចូលរួមដែលមាន វៀតណាម, ថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។ ស្របពេលវិញ្ញាសាបាល់ទាត់ក្នុងសាលនារី ក៏មាន ៥ក្រុមចូលរួមដូចគ្នាផងដែរពោលគឺ វៀតណាម, ថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។ កម្ពុជា មិនបានបញ្ជូនវិញ្ញាសាបាល់ទាត់ក្នុងសាលនេះឡើយ។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម គ្រោងនឹងធ្វើពិធីបើកនៅថ្ងៃទី១២ ខែឧសភា និងបិទនៅថ្ងៃទី២៣ ខែឧសភា ជាមួយនឹងការប្រកួតលើ ៤០ប្រភេទកីឡា។ បាល់ទាត់នឹងចាប់ផ្ដើមមុនពិធីបើក ១សប្ដាហ៍ ពោលគឺនៅថ្ងៃទី០៦ ខែឧសភា៕

អត្ថបទដែលជាប់ទាក់ទង