ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកបណ្ឌិត ប៉ែន បញ្ញា បើកសិក្ខាសាលា ស្តីពីការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ

27

 

ភ្នំពេញ៖ ដោយមានការរៀបចំពីក្រុមសភាជាតិកម្ពុជា APF និងកម្មវិធីនុយមេរិច នៃសភានិយាយភាសាបារាំង នៅ
ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា មានបើកសិក្ខាសាលា ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែង ក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ។

សិក្ខាសាលានេះមានការអញ្ជើញជាអធិបតីភាពពី លោក កិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង APF ។

សិក្ខាសាលានេះមានរយ:ពេលពីរថ្ងៃពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមេសា មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា និងស្ថាប័នសារព័ត៌មានមួយចំនួននៅកម្ពុជាផងដែរ ដើម្បីពិភាក្សាលើបញ្ហាព័ត៌មានក្លែងក្លាយ និងសេរីភាពសារ ព័ត៌មាន÷បញ្ហាប្រឈម និងដំណោះ ស្រាយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង