ករណីរឿងអធិការនគរបាលស្រុកព្រះនេត្រព្រះ និង ម្ចាស់ហ្វេសប៊ុកឈ្មោះ ថាវរី មាសបង គឺជារឿងស្នេហាបុគ្គលផ្ទាល់ខ្លួន មិនពាក់ព័ន្ធអង្គភាព
ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចបញ្ជាក់ថា ករណីរឿងអធិការនគរបាលស្រុកព្រះនេត្រព្រះ និង ម្ចាស់ហ្វេសប៊ុកឈ្មោះ ថាវរី មាសបង គឺជារឿងស្នេហាបុគ្គលផ្ទាល់ខ្លួន មិនពាក់ព័ន្ធអង្គភាព ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឡើយ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការបំភ្លឺ ជុំវិញការបង្ហោះលើគណនីហ្វេសប៊ុក ឈ្មោះ ថាវរី មាសបង និងសារព័ត៌មានមួយចំនួន បានចុះផ្សាយជាបន្តបន្ទាប់ ពាក់ព័ន្ធលោកវរសេនីយ៍ឯក មាស ឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានធ្វើឲ្យសាធារណជន អ្នកសារពត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម មានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរចំពោះអង្គភាព ។
ក្រោយស្រាវជ្រាវ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ថា ករណីរឿងលោក មាស ឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ និង ម្ចាស់ហ្វេសប៊ុកឈ្មោះ ថាវរី មាសបង គឺជារឿងស្នេហាបុគ្គលផ្ទាល់ខ្លួនរបស់អ្នកទាំងពីរតែប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធអង្គភាព ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឡើយ៕