ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត ជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ២០២១-២០៣៥»

35

 

ភ្នំពេញ ៖ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៧ ខែ មេសា ឆ្នាំ ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យ ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥»។

បើតាមសេចក្តីប្រកាសព័ត៌មាន , ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជា ផ្លូវការនូវ “ផែនការមេអភិវឌ្ឍន៍វិស័យ ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)” នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង ១០និង៣០ ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ តាមប្រព័ន្ធ វីដេអូពីចម្ងាយ ដោយមានការចូលរួម ពីការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត រដ្ឋបាលរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

រាជរដ្ឋាភិបាលកម្ពុជាបានពិនិត្យឃើញពីសារៈសំខាន់ និងភាពចាំបាច់ ក្នុងការរៀបចំ និងដាក់ឱ្យអនុវត្តនូវ «ផែនការមេអភិវឌ្ឍន៍វិស័យ ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)» ដើម្បីជាត្រីវិស័យចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រ សំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល (២០២១-២០៣៥) និងបណ្តាឆ្នាំខាងមុខ ព្រមទាំងរួមចំណែកអភិវឌ្ឍ តំបន់ភូមិភាគឦសាន្តដែលមានខេត្តមណ្ឌលគិរីជាស្នូល ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា។

ក្នុងន័យនេះ សូមសាធារណជន និងអ្នកសារព័ត៌មាន ទាំងអស់មេត្តាជ្រាប ជាព័ត៌មាន និងតាមដានការ ផ្សាយផ្ទាល់នូវពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យ ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)» នៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង ១០:៣០ ព្រឹក តាមរយៈទំព័រហ្វេសប៊ុក របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង