ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំពិនិត្យមើល គម្រោងសិក្សាផ្លូវល្បឿនលឿនត ភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតរបស់ក្រុមហ៊ុន China Railway International Group

35

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្ដម សូរ វុិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលគម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតរបស់ ក្រុមហ៊ុន China Railway International Group Co., Ltd ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនសិក្សា តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេសរបស់ក្រសួង។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការពិភាក្សាអំពីការកំណត់ពេលវេលាជាក់លាក់ឱ្យក្រុមហ៊ុនបញ្ចប់របាយការណ៍សិក្សារបស់ខ្លួនប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមបទដ្ឋាន និងមានគុណភាពដែលអាចទទួលយកមកពិនិត្យ និងវាយតម្លៃជារួមបាន។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានកំណត់ពេលវេលាចំនួនបីខែ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសិក្សា ពិនិត្យ និងកែសម្រួលលទ្ធផលនៃការសិក្សារបស់ខ្លួន ឬសិក្សាបន្ថែមដើម្បីផ្ដល់របាយការណ៍ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងមុន និងបានជំរុញឱ្យក្រុមហ៊ុនធ្វើយ៉ាងណាបញ្ចប់ការសិក្សារបស់ខ្លួនឱ្យបានលឿន និងទាន់ពេលវេលាដែលបានកំណត់ ដើម្បីឈានទៅការចាប់ផ្ដើមគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតក្នុងពេលវេលាឆាប់ៗតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង