ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ សូត្រមន្តរាប់បាត្រព្រះសង្ឃ ចំនួន៦៨អង្គ ទទួលទេវតា ឆ្នាំថ្មីដែលនឹងចូលមក ដល់នៅថ្ងៃទី១៤មេសាខាងមុខនេះ

139

ភ្នំពេញ៖នៅថ្ងៃ៧កើតខែចេត្រឆ្នាំឆ្លូវត្រីសក័ព.ស២៥៦៥ត្រូវនឹងថ្ងៃទី៨មេសាឆ្នាំ២០២២
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រ ព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមទទួលទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជាបុត្រីទី៥របស់      កបិលមហាព្រហ្មដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯ.ឧម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,ឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ។

ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ ជាតិពិសេសក្នុងឧិកាសទទួលទេវតាឆ្នាំថ្មីដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួងដែលកើតមានពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មីក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៏ជាតិដ៏ល្អផូរផង់។
នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានានិងបងប្អូនប្រជាពលរដ្ឋក្រោយពីអាក់ខានមិនបានរៀបចំពិធីនេះអស់រយះពេល២ឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ.១៩។ប៉ុន្តែឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតិឧិ្យធ្វើពិធី និងមានការជួបជុំកំសាន្តសប្បាយជាធម្មតាឡើងវិញ។

រយះពេល២ឆ្នាំចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការ និងប្រជាពលរដ្ឋកងកំលាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាលដែលជាកងទព័អាវស បានឆ្លងកាត់ស្ថានភាពដ៏លំបាកនៃការរីករាលដាល
ជំងឺកូវីដ.១៩,បញ្ហាគ្រោះទឹកជំនន់ទឹកភ្លៀងទំនប់សណ្តរស្ទឹងព្រែកត្នោត បញ្ហាសំរាមជាដើម។តែពេលនេះ បញ្ហាខាងលើត្រូវបានដោះស្រាយជាបន្តបន្ទាប់តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំអនុវត្តដោយឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមទាំងការអភិវឌ្ឍន៏ទីក្រុងផងដែរ។

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំនៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំរយះពេល៣ថ្ងៃក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ។ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានជូនដំណឹងពីការហាមឃាត់ មិនអនុញ្ញាតិឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៏ជាតិ ប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុង ឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គីភ័យ បើកបរគោរពច្បាប់ចរាចរផ្លូវគោក បើកបរកុំពិសារគ្រឿងស្រវឹងជាដើម៕

អត្ថបទដែលជាប់ទាក់ទង