ថ្ងៃនេះបើកកិច្ចប្រជុំក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប
ភ្នំពេញ៖ព្រឹកថ្ងៃទី៨មេសានេះកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍(SEAGF-Council)នៅខេត្តសៀមរាបបានចាប់ផ្ដើមជា
ផ្លូវការហើយក្រោមអធិបតីភាពឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជាក្រៅពីនេះក៏មានការ ចូលរួមពីសំណាក់ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាដែរ ។
កិច្ចប្រជុំដែលមាន រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារបុរីអង្គរនេះ មានប្រតិភូ និងមន្ដ្រីជាន់ខ្ពស់មកពី ៧ប្រទេសចូលរួមផ្ទាល់ រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន និងឡាវ ខណៈ ៤ប្រទេសចូលរួមប្រជុំតាម ZOOMរួមមានវៀតណាម មីយ៉ាន់ម៉ា ប្រ៊ុយណេ និងទីម័រខាងកកើ។ពត៌មានលម្អិត ស្ដីពីការប្រជុំនឹងជូននៅពេលក្រោយ ៕