នាយឧត្តមសេនីយ៍ គន់ គីម ប្រកាសតំណែង ប្រធាននាយកដ្ឋាន ដើម្បីបែងចែកភារៈកិច្ច ការងារគ្រប់គ្រង់ គ្រោះមហន្ដរាយ ឲ្យប្រព្រឹត្ដទៅបានល្អ
ភ្នំពេញ៖ លោកនាយឧត្ដមសឹនីយ៏ គន់ គីម ទេស រដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានចូលរួមជាអធិបតីក្នុងពិធី ប្រកាសចូលកាន់តំណែង ជាប្រធាននាយកដ្ឋាន ចំនួន៤រូប និងនិមុនព្រះសង្ឃសូត្រមន្ដរំដោះគ្រោះចង្រៃ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី០៨ មេសា ឆ្នាំ២០២២ ។
ក្នុងឱកាសនេះ លោក នាយឧត្ដមសេនីយ៏ គន់ គីម ទេស រដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានបញ្ជាក់ថា៖ កម្ពុជាកំពុងទទួលរងឥទ្ធិពល អាកាសធាតុឡានីណា ក្នុងកម្រិតខ្ពស់រហូតដល់ខែឧសភាទើប មានការប្រែប្រួល ហើយស្ថានភាពនេះបានធ្វើឱ្យអាកាសធាតុមិនក្តៅខ្លាំង និងមានភ្លៀងកក់ខែធ្លាក់រាយ ប៉ាយតិចច្រើនសឹងគ្រប់ខេត្ត ដែលមានអំណោយផលល្អច្រើនដល់វិស័យកសិកម្ម។ ភ្លៀងកក់ខែបាន កាត់បន្ថយជាអតិបរមាការប្រឈមនឹងការខ្វះខាតទឹក ដែលបានកើតមានកាលពីដើមឆ្នាំ ហើយក៏បាន បង្កលក្ខណៈងាយស្រួ លដល់កសិករ ក្នុងការបង្កើនបរិមាណនៃការដាំដុះស្រូវប្រាំង រហូតដល់កម្រិត ១៣៧,១៧% នៃផែនការឆ្នាំ។
ក្នុងការការពារ និងរក្សាបរិស្ថានបឹងទន្លេសាប រាជរដ្ឋាភិបាលតាមរយៈក្រសួងស្ថាប័នជំនាញ បានធ្វើការដកហូតដីព្រៃលិចទឹកនៅតំបន់៣ ជុំវិញបឹងទន្លេសាបចំនួន ៨៧០៤២.៤៥ហិកតា នៅក្នុង ខេត្តចំនួន៦ ព្រមទាំងឱ្យអាជ្ញាធរមូលដ្ឋាន សហការក្នុងការដាំដុះព្រៃលិចទឹកឡើងវិញ ដើម្បីការពារ បរិស្ថានផង និងការពារជម្រកត្រី ដែលជាប្រភពស្បៀងរបស់កម្ពុជាផង។
លោកបន្ដថា៖ ក្នុងការការពារទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ បន្ទាប់ពីយុទ្ធនាការសម្អាតផ្ទះបណ្តែតទឹក បតី នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរួចមក ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋាភិបាល រាជធានី ភ្នំពេញ រួមនឹងអង្គការក្រុមហ៊ុនដៃគូ បើកយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីខែមីនា រហូតដល់ខែមិថុនា ដោយមានសកម្មភាពគោលដៅ ចំនួន៦ មានដូចជាការប្រមូលសំរាមលើផ្ទៃទឹក និងតាមមាត់ច្រាំងទន្លេជាដើម ដើម្បីរួមចំណែកថែរក្សា បរិស្ថាន ទន្លេស្អាត និងទីក្រុងស្អាត។
លោកបន្ដថា៖. ការងារទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគ្រោះមហន្ដរាយ ។
ត្រូវបន្ដសហការ និងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ កាកបាទក្រហមកម្ពុជា និងអង្គការដៃគូ ក្នុងការចែករំលែកព័ត៍មាន និងការអន្តរាគមន៍ឆ្លើយតប នៅក្នុងហេតុការណ៍គ្រោះមហន្តរាយគ្រប់មុខ សញ្ញាដែលកើតមាន។
លោកបន្ដថា៖ ក្រោយពីយើងមានបុគ្គលិក ប្រធានអនុប្រធានត្រឺមត្រូវហើយ យើងត្រូវបន្ដ សហការ និងចូលរួមជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ក្នុងសកម្មភាពជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅតាមមុខសញ្ញាគ្រោះមហន្តរាយ។
ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ជាមួយ អង្គការការីតាស់កម្ពុជា និងក្រសួងគ្រប់គ្រង គ្រោះអាសន្ននៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងផែនការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុង សហគមន៍។ ពិនិត្យលទ្ធភាពតាមសំណើសុំរបស់មូលដ្ឋានថ្នាក់ក្រោមជាតិ នូវស្បៀងគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ។ ក្នុងការងារគម្រោង និងបន្តពង្រឹងយន្តការសម្របសម្រួល ជាមួយWFP សម្រាប់ការអនុវត្ត ផែនការសកម្មភាព ដែលនៅសល់ស្របតាមអនុស្សរណ នៃការយោគយល់ដែលបានឯកភាពជាមួយគ្នា។
បន្តកិច្ចសហការជាមួយអង្គការភី ដើម្បីបង្កើតមូលដ្ឋានរួមជាមួយភាគីពាក់ព័ន្ធ ក្នុងការធានា បាននូវប្រតិបត្តិការល្អ លើការផ្សាយសារជូនដំណឹងជាមុន អំពីហេតុការណ៍គ្រោះមហន្តរាយ តាមស្ថានីយ៍ វិទ្យុ។ យើងត្រូវ បន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងនាមជាប្រធានប្តូរវេនអាស៊ានសម្រាប់ឆ្នាំ២០២២៕ សំរិត