ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរមួយ អាជ្ញាធរខណ្ឌចំនួន៣ ចុះសួរសុខទុក្ខវរះកងទ័ព និងវរះនគរបាលឈរជើង ទិសប្រាសាទព្រះវិហារ

33

 

ព្រះវិហារ៖ក្នុងនាមអង្គភាពសម្ពន្ធ័មេត្រីភាព តំណាងមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, ប្រតិភូខណ្ឌពោធិសែនជ័យ,ខណ្ឌព្រែកព្នៅ និងខណ្ឌកំ បូល បានចុះសួរសុខទុក្ខកងទ័ព ក្នុងកងពលធំអន្តរាគមន៏លេខ៣, កងពលតូចអន្តរាគមន៏លេខ៩, និងវរះនគរបាលការពារព្រំដែន លេខ៧៩៣ទិសខេត្តព្រះវិហារនៅថ្ងៃទី៧មេសា។

ការជួបសំណេះសំណាលសួរសុខទុក្ខកងទ័ព និងផ្តល់អំណោយនាពេលនេះ គឺបានបង្ហាញពីមនោសញ្ចេតនា ផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ ជាពិសេសដើម្បីចូលរួម អបអរសាទរទេវតាឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស២០២២នាពេលឆាប់ៗនេះ។ការសួរសុខទុក្ខនេះបានធ្វើឡើងស្រប គ្នានឹងប្រតិភូសាលារាជធានីភ្នំពេញ បានចុះសួរសុខទុក្ខកងទ័ព នៅជួរមុខក្នុងភូមិសាស្ត្រខេត្តព្រះវិហារផងដែរ។

ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អង្គភាព ទ័ព និងវរះនគរបាលនា ឧិកាសនុះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌពោធិសែនជ័យ, ខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល បាននាំយកនូវអំណោយទៅ ផ្តល់ជូនរួមមាន៖មី, ទឹកក្រូច,ទឹកត្រី,ទឹកសុទ្ធ ,ទឹកស៊ីអ៊ីវ និងថ្នាំពេទ្យមួយចំនួន សរុបជាថវិកាចំនួយ៥.៤៤០.០០០រៀល។ជូនដល់នាយ នាយរងនគរបាល និងពលនគរបាល សរុបជាថវិកា ១២.៨៨០.០០០រៀល,សរុបរួមគិត ជាទឹកប្រាក់១៨.៣២០.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង