ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបានទទួលការគាំទ្រ ពីបណ្ដាប្រទេស សមាជិកអាស៊ាន សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

61

ភ្នំពេញ៖នៅក្នុងកិច្ចប្រជុំថ្ងៃដំបូងនៃក្រុមប្រឹក្ កីឡាអាស៊ីអាគ្នេយ៍នាខេត្តសៀមរាប
បណ្ដាប្រទេសជាសមាជិកនៃ តំបន់អាស៊ីអាគ្នេយ៍បានគាំទ្រ យ៉ាងពេញទំហឹងសម្រាប់កម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកដំបូងនៅឆ្នាំ២០២៣ ។
ឯកឧត្តមវ៉ាត់ ចំរើនដែលជាអគ្គលេខា ធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ
២០២៣(CAMSOC)បានថ្លែង ក្រោយកិច្ចប្រជុំថា អង្គប្រជុំនេះមានរបៀបវារៈចំនួន២គឺប្រជុំគណៈ
កម្មការកីឡា និងបទបញ្ញតិ ក៏ដូចជាកិច្ចប្រជុំគណៈកម្មការពត៌មាន ។លទ្ធផលនៃកិច្ចប្រជុំបឋម
នៃគណៈកម្មការកីឡានិង បទបញ្ញតិនិងគណៈកម្មការផ្សព្វផ្សាយ អន្តរជាតិពាក់ព័ន្ធទៅនឹងប្រ
ព័ន្ធផ្សព្វផ្សាយជាទូរទស្សន៍ ឬ ជារូបភាព ។
ក្រោមការចង្អុលបង្ហាញ ពីសម្ដេចពិជ័យសេនាទៀ បាញ់ដែលជាប្រធាន CAMSOC និង
ឯកឧត្តមបណ្ឌិតថោង ខុន ដែលជាអនុប្រធានអចិន្ត្រៃយ៍ CAMSOCការប្រជុំគណៈកម្មការជំនាញ
នៅព្រឹកថ្ងៃទី៨មេសា គឺប្រទេសជាសមាជិកទាំង១១ប្រទេស បានចូលរួមទាំងអស់គ្រាន់តែប្រ
ទេសចំនួន៧មកចូលរួមផ្ទាល់ និង ៤ប្រទេសចូលរួមតាមZOOM ។
កិច្ចប្រជុំផ្នែកប្រភេទកីឡា ដែលត្រូវដាក់ចូលក្នុង ការប្រកួតស៊ីហ្គេមលើកទី៣២នោះគឺ
បានត្រៀមលក្ខណៈជាផ្លូវការ រួមទាំងប្រភេទកីឡា ដែលបម្រុងទុកអ្វីៗនៅតែរង់ចាំការអនុម័ត
ពេលក្រោយប៉ុណ្ណោះ ។
ឯកឧត្តមវ៉ាត់ ចំរើនបន្តថាក្នុងអង្គប្រជុំនេះកម្ពុជា ទទួលបានទី១គឺការឯកភាពរបស់ប្រ
ទេសទាំងអស់ដែល លើកទឹកចិត្តឲ្យកម្ពុជា ត្រៀមលក្ខណៈនិង ដាក់បញ្ចូលនៅប្រភេទកីឡាឲ្យ
បានគ្រប់គ្រាន់។ ប្រទេសទាំងអស់មាន ចិត្តសប្បាយរីករាយ ចំពោះការត្រៀមលក្ខណៈរបស់កម្ពុ
ជាដែលដាក់បញ្ចូល នូវប្រភេទកីឡាតាមប្រទេសនីមួយ ដែលជាប្រភេទកីឡាអត្តសញ្ញាណ
ជាតិរបស់គេ ។កិច្ចប្រជុំនេះក៏មិនមាន ការតវ៉ាពីប្រទេសជាសមាជិកឡើយ ។
កម្ពុជារៀបចំជាលើកដំបូង មែនតែត្រៀមខ្លួនបានល្អដោយ គោរពតាមគោលការណ៍ ធម្មនុញ្ញស៊ីហ្គេមដែលមានស្រាប់។
ប្រទេសមួយចំនួនតូចទេ ដែលគាត់ស្នើសុំឲ្យយើងដាក់ ប្រភេទកីឡាផ្សេងទៀត ដូចជា បញ្ចសីលា ដូចអីដែលយើងអត់មាន អ៊ីចឹងយើងនឹងខិតខំប្រឹងប្រែងថាអ្វីដែលយើងអាចធ្វើបាន ប៉ុន្តែក្នុងការរៀបចំការប្រកួត ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងប្រភេទកីឡាទាំងអស់ ដែលយើងបានដាក់នេះគ្មាន ប្រទេស ណាមួយជំទាស់ទេ គឺមានតែការឯកភាព និងការគាំទ្រដល់កម្ពុជា ទាំងស្រុង អ៊ីចឹងនេះគឺជាស្មារតីចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងអស់ នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលជាសមាជិកស៊ីហ្គេម។
ឯកឧត្តមវ៉ាត់ ចំរើនក៏បានបន្ថែមទៅ លើកិច្ចប្រជុំទី២ទៀតផងដែរថា ទី២គឺលទ្ធផលនៃ
ការប្រជុំការលក់សិទ្ធិទូរទស្សន៍។ការលក់សិទ្ធិទូរទស្សន៍នេះ ប្រទេសទាំងអស់មានស្មារតីដូចយើងដែរ។ កម្ពុជាជាប្រទេសដែល ជាប្រទេសតូចតែមានបេះដូងធំ។
កម្ពុជាជាប្រទេសតូចតែ មានការរៀបចំ បានល្អមានផែនការច្បាស់លាស់។គឺពីមុនមក
ការលក់សិទ្ធិទូរទស្សន៍ត្រូវ បានរិតត្បិតហេតុនេះកម្ពុជា ស្នើសុំដំបូងបញ្ចេញនូវគំនិតផ្ដួចផ្ដើម
មួយគឺឲ្យមានការលក់ សិទ្ធិទូរទស្សន៍នេះ ឲ្យទូលំទូលាយហើយលក់ ឲ្យមានការឯកភាពគ្នា
របស់ប្រទេសទាំងអស់ ពីព្រោះការលក់សិទ្ធិទូរទស្សន៍ បានន័យថាលក់សិទ្ធិរបស់ ប្រទេសរបស់កីឡាករទាំងអស់ ដែលបានមកលេងអ៊ីចឹងត្រូវ មានការបែងចែក ផលប្រយោជន៍គ្នាទៅវិញទៅ
មក។
ប៉ុន្តែអ្វីដែលសំខាន់ទៅលើការឯកភាពគ្នា គឺទៅលើការផ្លាស់ប្ដូរ ធម្មនុញ្ញរបស់ស៊ីហ្គេម ដែលធម្មនុញ្ ញរបស់ស៊ីហ្គេម បានរិតត្បិតទៅលើការលក់ សិទ្ធិទូរទស្សន៍ ប៉ុន្តែយើងបានបើកផ្លូវ ហើយប្រទេសទាំងអស់ក៏ បានឯកភាពដែរ។
ដោយសារពិភពលោកនេះបានផ្លាស់ប្ដូរ ទៅរកការផ្សព្វផ្សាយមួយដែរមាន លក្ខណៈទូលំទូលាយហើយការផ្សព្វផ្សាយមួយដែលឈានទៅដល់គ្រប់ច្រកល្ហកទាំងអស់ជាពិសេសគឺ
ដល់យុវជនដែលកំពុង តែស្រលាញ់នូវវិស័យ កីឡាប៉ុន្តែពួកគាត់ទាំងអស់គ្នា មិនទទួលបានផលប្រយោជន៍ នៃការផ្សព្វផ្សាយហ្នឹង ទៅដល់គាត់ផ្ទាល់។
ចំណុចសំខាន់ ដែលប្រទេសទាំងអស់ បានឯកភាពគ្នាហើយនឹងបានបញ្ចេញមតិទាំង
អស់គ្នាថាត្រូវតែមាន ការផ្លាស់ប្ដូររបទ មួយចេញពីកម្ពុជាទៅគឺការលក់សិទ្ធិទូរទស្សន៍និងការ
លក់សិទ្ធិរូបភាពទៅឲ្យគ្រប់បណ្ដាញ សារព័ត៌មានឲ្យបានទូលំទូលាយ ហើយយកអត្ថប្រ
យោជន៍នៃការលក់នោះយក ទៅចែកទៅដល់ប្រទេសទាំងអស់ ទៅដល់គណៈកម្មាធិការ អូឡាំពិកទៀតទៅដល់ សមាជិកទាំងអស់ទៅដល់ ក្រុមប្រឹក្សាកីឡាស៊ីហ្គេមទាំងអស់ដែលយើងបានរកមធ្យោបាយឈ្នះៗទាំងអស់គ្នាហើយទទួល បានផលទាំងអស់គ្នា ក្នុងការភិវឌ្ឍវិស័យកីឡា ទៅថ្ងៃមុខទាំងអស់គ្នា។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC នឹងអញ្ជើញប្រកាស បើកកិច្ចប្រជុំដ៏មាន សារសំខាន់នេះនៅថ្ងៃទី១០ ខែមេសា ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង