លើកកម្ពស់ការតភ្ជាប់ ហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន ក្នុងគោលដៅរួមចំណែក ពង្រឹងកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានធ្វើជាប្រធាននៃកិច្ចប្រជុំរវាងទេសាភិបាលធនាគារកណ្តាល និងនាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុអាស៊ាន តាមរយៈប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះបានផ្តល់ឱកាសសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុអាស៊ាន បានជួបពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ជាមួយអាជ្ញាធររូបិយវត្ថុនិងធនាគារកណ្តាលអាស៊ានអំពីវឌ្ឍនភាព គំនិតផ្តួចផ្តើមថ្មីៗ ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីរួមចំណែកសម្រេចបានសមាហរណកម្មហិរញ្ញវត្ថុនៅក្នុងតំបន់។
នាឆ្នាំនេះ កិច្ចប្រជុំបានពិភាក្សាលើប្រធានបទ ដូចជា៖ i/-បច្ចុប្បន្នកម្មការបង្កើតក្របខ័ណ្ឌអន្តរប្រតិបត្តិការ ii/-ការទូទាត់ឆ្លងដែនតាម QR កូត អាស៊ាន និង ii/-ការលើកកម្ពស់ការតភ្ជាប់ហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន ក្នុងគោលដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។
ការបង្កើតក្របខ័ណ្ឌអន្តរប្រតិបត្តិការត្រូវបានអនុម័តដោយទេសាភិបាលធនាគារកណ្តាលអាស៊ាន នៅឆ្នាំ២០២១កន្លងមក និងត្រូវធ្វើឡើងជាដំណាក់កាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ លើកកម្ពស់ការគ្រប់គ្រងហានិភ័យ និងបង្កើនប្រសិទ្ធភាពនៃការចែករំលែកទិន្នន័យនៅក្នុងតំបន់។ បច្ចុប្បន្ន ដំណាក់កាលទី១ ត្រូវបានបញ្ចប់ ក្នុងនោះចក្ខុវិស័យ គោលបំណង គោលការណ៍ និងផែនទីចង្អុលផ្លូវសម្រាប់ធានានូវភាពស្របគ្នានៃគោលដៅរួម ត្រូវបានបង្កើតឡើង ដែលពឹងផ្អែកលើក្របខ័ណ្ឌគ្រប់គ្រងទិន្នន័យអាស៊ានដ៏ទូលំទូលាយមួយ។ ដំណាក់កាលទី២ ដែលនឹងចាប់ផ្តើមនៅត្រីមាសទី២ និងបញ្ចប់ចុងឆ្នាំ២០២២នេះ នឹងផ្តោតលើ៖ i/-ការបង្កើតក្របខ័ណ្ឌអន្តរប្រតិបត្តិការធនាគារអាស៊ាន ii/-ការរៀបចំក្របខ័ណ្ឌគោលការណ៍ណែនាំពាក់ព័ន្ធផ្សេងៗ និង iii/-ការជ្រើសរើសករណីសិក្សាដើម្បីធ្វើការសាកល្បង ដោយផ្តោតលើការទូទាត់ឆ្លងដែន និងការវាយតម្លៃឥណទានមិនដំណើរការ។
ជាមួយគ្នានេះ ការអភិវឌ្ឍការទូទាត់ឆ្លងដែនតាម QR កូត ក៏សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីកាន់យ៉ាងសំខាន់សម្រាប់ប្រទេសសមាជិកអាស៊ានទាំងអស់ ក្នុងការសម្រួលនិងលើកកម្ពស់ការផ្ញើប្រាក់របស់ពលករនៅក្រៅប្រទេស ពាណិជ្ជកម្មអេឡិចត្រូនិក និងទេសចរណ៍ សំដៅឈានទៅរកសេដ្ឋកិច្ចឌីជីថលូបនីយកម្ម និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ គួររំលេចថា ប្រទេសសមាជិកអាស៊ានភាគច្រើនបានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាលក្ខណៈទ្វេភាគីរួចហើយ ដូចជា កម្ពុជានិងម៉ាឡេស៊ី កម្ពុជានិងថៃ សិង្ហបុរីនិងថៃ សិង្ហបុរីនិងម៉ាឡេស៊ី វៀតណាមនិងថៃ ជាដើម។ លើសពីនេះ ប្រទេសសមាជិកគ្រោងនឹងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាលក្ខណៈពហុភាគីសម្រាប់តំបន់ ដែលអាចធ្វើឱ្យការទូទាត់ឆ្លងដែនមានប្រតិបត្តិការឆាប់រហ័ស តម្លៃទាប និងសុវត្ថិភាពខ្ពស់។
ការណ៍ណែនាំពាក់ព័ន្ធផ្សេងៗ និង iii/-ការជ្រើសរើសករណីសិក្សាដើម្បីធ្វើការសាកល្បង ដោយផ្តោតលើការទូទាត់ឆ្លងដែន និងការវាយតម្លៃឥណទានមិនដំណើរការ។
ជាមួយគ្នានេះ ការអភិវឌ្ឍការទូទាត់ឆ្លងដែនតាម QR កូត ក៏សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីកាន់យ៉ាងសំខាន់សម្រាប់ប្រទេសសមាជិកអាស៊ានទាំងអស់ ក្នុងការសម្រួលនិងលើកកម្ពស់ការផ្ញើប្រាក់របស់ពលករនៅក្រៅប្រទេស ពាណិជ្ជកម្មអេឡិចត្រូនិក និងទេសចរណ៍ សំដៅឈានទៅរកសេដ្ឋកិច្ចឌីជីថលូបនីយកម្ម និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ គួររំលេចថា ប្រទេសសមាជិកអាស៊ានភាគច្រើនបានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាលក្ខណៈទ្វេភាគីរួចហើយ ដូចជា កម្ពុជានិងម៉ាឡេស៊ី កម្ពុជានិងថៃ សិង្ហបុរីនិងថៃ សិង្ហបុរីនិងម៉ាឡេស៊ី វៀតណាមនិងថៃ ជាដើម។ លើសពីនេះ ប្រទេសសមាជិកគ្រោងនឹងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាលក្ខណៈពហុភាគីសម្រាប់តំបន់ ដែលអាចធ្វើឱ្យការទូទាត់ឆ្លងដែនមានប្រតិបត្តិការឆាប់រហ័ស តម្លៃទាប និងសុវត្ថិភាពខ្ពស់៕