ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កោះហៅមន្ត្រីនគរបាល ដែលប្រើប្រាស់ ផ្លាកលេខនគរបាលមិនត្រឺមត្រូវ មកដើម្បីធ្វើការណែនាំអប់រំ ធ្វេីកិច្ចសន្យា​

55

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ ប្រេីប្រាស់ផ្លាកលេខម៉ូតូ​នគរបាលមិនត្រឹមត្រូវនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការកោះហៅមន្ត្រីនគរបាល ដែលប្រើប្រាស់ផ្លាកលេខនគរបាលមិនត្រឺមត្រូវ មកដើម្បីធ្វើការណែនាំអប់រំ ធ្វេីកិច្ចសន្យា​ ក៏ដូចជាការដាក់វិន័យកងកម្លាំង ព្រមទាំងដកហូតយកផ្លាកលេខនោះយកមករក្សាទុក ដោយឲ្យម្ចាស់យកម៉ូតូទៅធ្វើផ្លាកលេខសុីវិលដើម្បីប្រើប្រាស់បន្ត​ ។

ចំពោះបុគ្គលដែលអនុវត្តខុស​ ត្រូវតែទទួលខុសត្រូវចំពោះមុខអង្គភាព​ ៕

អត្ថបទដែលជាប់ទាក់ទង