ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ បាន​ដឹកនាំ​ប្រទេស​កម្ពុជា​យ៉ាង​រឹងមាំ​ប្រកបដោយ​ទស្សនវិស័យ​វែង​ឆ្ងាយ​ និង​បង្កើត​នូវ​បរិយាកាស​ល្អ​​សម្រាប់​ធុរកិច្ច​ជន​

60

ភ្នំពេញ៖ នេះជា​ការ​ថ្លែង​របស់លោក​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​​ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ នាល្ងាច​ថ្ងៃទី​០៨​ ខែ​មេសា​ ឆ្នាំ​២០២២​​​ ដែល​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ និង​​ថ្លែង​សុន្ទរកថា​ទៅកាន់ធុរកិច្ច​ជន​ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួបលើកទី ១០ នៃសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា។ លោក​ទេសរដ្ឋមន្រ្តី​ បានកោតសរសើរ​ជូន​ចំពោះ​ លោក​ ​Sandeep Majumdar​ ប្រធាន​សភា​ពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា​ និង​ក្រុម​ប្រឹក្សា​ភិបាល​ ដែល​បាន​ចូលរួម​ក្នុង​ការ​ពង្រឹង​​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ជោគជ័យ​។

 

ជាមួយ​គ្នា​នេះ​ លោក​ទេសរដ្ឋមន្រ្តី​ បាន​សម្ដែង​នូវ​ការអបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនង​ជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងឥណ្ឌា​ ដែល​លោក​ប្រាកដថា ទំនាក់​ទំនង​នេះ​ នឹង​នាំ​មក​នូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បន្ថែម​ទៀត​ ក្នុងការចូលរួមយ៉ាងសកម្ម សម្រាប់​វិស័យ​ពាណិជ្ជកម្ម និងអាជីវកម្ម។ ក្នុង​ឱកាស​នោះ​ លោក​ទេសរដ្ឋមន្រ្តី​ បាន​ថ្លែង​ប្រាប់​អង្គ​ពិធី​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេចអគ្គ​មហា​សេនា​បតី​តេជោ​​ ហ៊ុន​ សែន​ ជា​នាយករដ្ឋមន្ត្រី​ មាន​ការ​ដឹកនាំ​រឹងមាំ​ប្រកបដោយ​ទស្សនវិស័យ​វែង​ឆ្ងាយ​ នាំ​មក​នូវ​សន្តិភាព​ និង​ស្ថិរភាព​ ព្រមទាំង​បាន​បង្កើត​នូវ​គោល​នយោបាយ​ ផ្តល់​​ឱកាស​ និង​បរិយា កាស​យ៉ាង​ច្រើន​គាំទ្រ​​ដល់​ការ​វិនិយោគ​សម្រាប់​ធុរកិច្ច​ជន​ និង​ការ​ទាក់ទង​ការ​វិនិយោគ​ជិត​ឆ្ងាយ​​មក​កម្ពុជា​។

 

ជាមួយ​នឹង​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសប់​នេះ​ ប្រទេស​កម្ពុជា​ មានផលិតផលក្នុងស្រុកកេីន​ឡេីង​​រយៈពេលជាងពីរ​ទសវត្សរ៍​ ដែល​​ផលិតផលមូលដ្ឋានគឺ​កសិកម្ម មាន​ការវិនិយោគប្រកបដោយភាពស្និទ្ធស្នាល កម្លាំងពលកម្មច្រេីន​លើវិស័យសហគ្រាសធុនតូចនិងមធ្យម និង​ការចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ជាដើម។ លោកទៀត​ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​​ លោក​ទេសរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ​ធុរកិច្ចជន​ទាំងអស់​ ដែលបានជ្រើសរើស ប្រទេសកម្ពុជាជាគោលដៅវិនិយោគ និង​ធ្វេីជាផ្ទះទីពីររបស់ខ្លួន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង