ហាមប្រាមតារាសម្ដែង Will Smith ចំនួន ១០ឆ្នាំពីការចូលរួមកម្មវិធី Oscar ទៅថ្ងៃខាងមុខ ក្រោយរឿងរ៉ាវការទះកំផ្លៀង Chris Rock
បរទេស ៖ រាជបណ្ឌិត្យសភាចលនាសិល្បៈ និងវិទ្យាសាស្រ្ត (Academy of Motion Picture Arts and Sciences) បានសម្រេច ធ្វើការបំបិទសិទ្ធហាមប្រាមតារាសម្ដែង Will Smith ចំនួន ១០ឆ្នាំពីការចូលរួមកម្មវិធី Oscar ទៅថ្ងៃខាងមុខ ក្រោយរឿងរ៉ាវការទះកំផ្លៀង Chris Rock កាលពីថ្ងៃទី ២៧ ខែមិនាកន្លងទៅ។
Will Smith ក៏បានឮដំណឹងនេះនិងឆ្លើយតបថា «ខ្ញុំព្រមទទួលនិងគោរពទៅកាន់ការសម្រេចរបស់ The Academy»។
ថ្មីៗនេះតារាសម្ដែង Will Smith ក៏បានសម្រេចចុះចេញពីសមាជិកភាពរបស់ The Academy ផងដែរ។ ការបិទសិទ្ធទៅកាន់ Will Smith ចំនួន ១០ ឆ្នាំមិនឲ្យទៅចូលរួមកម្មវិធី Oscar ផ្ទាល់តែអាចចូលរួមជាបេក្ខភាពឈ្នះពានរង្វាន់បាន។
គួរជម្រាបថា ក្នុងព្រឹត្តិការណ៍ទទួលពានរង្វាន់ដ៏ធំប្រចាំវិស័យហូលីវូដ «Oscars» លើកទី៩៤ ដែលធ្វើឡើងនៅថ្ងៃទី២៧ កន្លងទៅនេះ សម្តែងល្បីឈ្មោះរបស់អាមេរិក Will Smith បានឡើងទៅលើឆាក ទះកំផ្លៀងពិធីករ Chris Rock មួយដៃ បន្ទាប់ពី Rock និយាយលេងសើចពីប្រពន្ធរបស់ Will Smith ទាក់ទងនឹងក្បាលគ្មានសក់ ដែលលោកស្រីមានជំងឺជ្រុះសក់ ហើយស្ថិតក្នុងការព្យាបាលជាដំណាក់កាល ពោលគឺមិនមែនលែងស្ទីលឡើយ ខណៈការលេងសើចពីប្រពន្ធខ្លួន ធ្វើឲ្យ Will Smith ទទួលយកមិនបាន ទើបមិនអាចទប់កំហឹងជាប់ រហូតឡើងទៅទះ Chris Rock មួយកំផ្លៀងលើឆាកតែម្តង៕