ចាក់វ៉ាក់សាំងកូវីដ-១៩ គឺជួយអាយុជីវិតមនុស្សពីការឈឺធ្ងន់ និងសេចក្តីស្លាប់
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ «ខ្ញុំសូមធ្វេីការក្រេីនរំលឹកថា ចាក់វ៉ាក់សាំងកូវីដ-១៩ គឺជួយអាយុជីវិតមនុស្សពីការឈឺធ្ងន់ និងសេចក្តីស្លាប់។
លោកអ្នកដែលមិនទាន់បានចាក់ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ សូមអញ្ជេីញទៅចាក់នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ដែលកំពុងតែផ្តល់សេវាចាក់ជារៀងរាល់ថ្ងៃ និងនៅតាមទីតាំងកំសាន្ត ឫវត្តអារ៉ាមមួយចំនួនដែលរៀបចំឡេីងដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២២។
សូមបន្តអនុវត្តវិធានការការពារ ៣ការពារ និង៣កុំ ជាបន្តទៀតក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរខាងមុខនេះ សូមប្រកបដោយសុវត្ថិភាព សេចក្តីសប្បាយរីករាយ ដោយមិនមានការឆ្លងកូវីដ-១៩»។