សាខាកាកបាទក្រហម ខេត្តព្រះសីហនុ នាំយកអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនក្រុមការងារស្ម័គ្រចិត្ត កាកបាទក្រហមមកពីក្រុង ស្រុកទាំង៥
ព្រះសីហនុ ៖ រសៀលថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំ ណេះសំណាល និងនាំយកអំ ណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមមកពីក្រុង ស្រុកទាំង៥ ចំនួន ៣៥៧នាក់ នៅវិទ្យា ល័យសម្ដេចឪក្រុងព្រះសីហនុ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រ សាសន៍សំណេះសំណាល និងពាំ នាំផ្ដាំផ្ញើនឹករលឹក សួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមការងារស្ម័គ្រ ចិត្តកាកបាទក្រហមមកពីក្រុង ស្រុក ទាំង៥ នៃខេត្តព្រះសីហនុ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សូមទទួលបានសេរីសួរស្តីជ័យ មង្គលគ្រប់ក្រុមគ្រួសារ ហើយថ្ងៃ នេះយើងបានជួបជុំគ្នា ដើម្បីធ្វើការសំណេះសំណាលជាមួយអ្នកស្ម័គ្រ ចិត្តភូមិក្នុងឱកាសពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ។ តាមការចង្អុល បង្ហាញពីសម្ដេចតេជោ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី យើងមានកម្មវិធីជួបសំណេះសំណាលជាមួយនឹងកងទ័ពនៅតាមបណ្ដាកោះនានាក្នុងខេត្ត និងកងទ័ពឈរជើងនៅតាមព្រំដែនខេត្តឧត្តរមានជ័យ ក្រោយពីចូលឆ្នាំយើងនឹងធ្វើការជួបជុំជាមួយមន្ត្រីរាជការ និងកង កម្លាំងប្រដាប់ អាវុធបន្តទៀត។
ឯកឧត្តមបានបន្ដថា ក្នុងនាមថ្នាក់ ដឹកនាំកាកបាទក្រហម និងរដ្ឋបាលខេត្តព្រះសីហនុ សូមកោតសរសើរចំពោះអ្នកស្ម័គ្រចិត្តសាខាកាកបាទ ក្រហមកម្ពុជាខេត្ត ដែលបានរួមគ្នាធ្វើសកម្មភាពទទួលបាននូវសមិទ្ធ ផល ហើយសកម្មភាពរបស់អ្នកស្ម័គ្រចិត្តបានខិតខំប្រឹងប្រែង ពិសេសក្នុងដំណាក់កាលនៃការរាត ត្បាតនៃជម្ងឺកូវីដ-១៩ សាខាកាក បាទក្រហម ក៏ដូចជាអនុសាខាបានបំពេញការងារស្នូលក្នុងការចុះចែកស្បៀងក្នុងតំបន់បិទខ្ទប់ នឹងចែកស្បៀងជូនដល់គ្រួសារក្រីក្រខ្វះខាតជីវភាពជាដើម។
ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អ្នកស្ម័គ្រចិត្តរយៈពេលកន្លងមកទទួលបានសមិទ្ធផលផ្លែផ្កាជាបន្ត បន្ទាប់។ ហើយក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីយើងចូលរួមការពារសន្តិសុខ សុវត្ថិភាពតាមផែនការយុទ្ធសាស្ត្រគោលដៅអភិវឌ្ឍតំបន់ទេសចរណ៍ ហើយសមិទ្ធផលដែលយើងបាននាពេលកន្លងមក ទាក់ ទាញភ្ញៀវទេសចរជាតិ និងទេស ចរណ៍បរទេសមកលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ធ្វើឱ្យកម្មវិធីកម្សាន្តកាន់ តែមានភាពទាក់ទាញបន្ថែមទៀត ដូច្នេះយើងត្រូវរួមគ្នាធ្វើឱ្យខេត្តយើងមានសន្តិសុខ សោភ័ណភាព និងបរិស្ថានល្អ។ ម្យ៉ាងទៀតប្រជាពល រដ្ឋមានការយល់ដឹងច្រើនក្នុងការទុកដាក់សំរាមក្នុងធុង ដើម្បីបង្កើតភាពស្អាត ទាមទារឱ្យមានការចូល រួមពីបងប្អូនប្រជាពលរដ្ឋក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រៅពីការងារមនុស្សធម៌ ក្រុមអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជារបស់យើងត្រូវចូលរួមការងារអនាម័យ បរិស្ថានប្រកបដោយសុវត្ថិ ភាពគាំទ្រដល់កំណើនសេដ្ឋកិច្ច។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិតនឹងមកចូលរួមអភិសេករូបសំណាក់ “ព្រះថោងនាងនាគ” នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២២ខាងមុខ ហើយសមិទ្ធផលរូបសំណាកនេះ បង្ហាញនូវការអភិ វឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ និងជាការបង្ហាញនូវមោទនភាពរបស់ខេត្ត មានភាពទាក់ទាញអ្នកទេសចរណ៍ និងបើកឱកាសអ្នកវិនិ យោគជំរុញកំណើនសេដ្ឋកិច្ចសង្គមនាពេលខាងមុខ ហើយអ្នកដែលទទួលផល គឺប្រជាពលរដ្ឋខេត្តព្រះ សីហនុ។
ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏ បានធ្វើការអំពាវនាវដល់ប្រជា ពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី១ និងដូសទី២រួច និងត្រូវទៅបន្តចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់គ្នានៅតាមមណ្ឌលសុខ ភាព ព្រមទាំងបានណែនាំដល់បង ប្អូនប្រជាពលរដ្ឋត្រូវត្រៀមឯកសារ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបានគ្រប់គ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
ឱកាសនោះឯកឧត្តម ក៏បាននាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនចែកជូនក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមតាមភូមិនកពីក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុចំនួន ៣៥៧នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកត្រី១យួរ ឃីតមួយកញ្ចប់(សារុង១ ក្រមា១ មុង១ ភួយ១) កន្ទេល១ ម៉ាស១កញ្ចប់ ជែល១ដប និងថវិកា ១០ម៉ឺនរៀល៕