ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ទាញចបកាប់ វាយបងប្រុសរបស់ខ្លួនឯង ឱ្យស្លាប់ក្នុងថ្លុកឈាម

71

 

បាត់ដំបង៖ទំនាស់ពាក្យសម្តីតិចតួច ក្នុងគ្រួសាររវាងបងប្អូនបង្កើត ក្លាយជាអំពើហិង្សា ឈានដល់ប្អូនទាញចបកាប់វាយលើបងបណ្តាលឱ្យស្លាប់ ក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី៩ ខែមេសាឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុកបានឱ្យដឹងថា អំពើហិង្សាក្លាយជាឃាតកម្មនេះ ដោយបុរសដៃដល់ឈ្មោះសេង គន្ធា អាយុ២៩ឆ្នាំ និងជនរងគ្រោះឈ្មោះសេង ភត្រា អាយុ៣២ឆ្នាំ ពួកគេទាំង២នាក់ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។

នៅយប់កើតហេតុជនសង្ស័យជាប្អូនមានអារម្មណ៍រវើរវាយ បានរករឿងឈ្លោះជាមួយបងរហូតទាញចបកាប់ វាយសំពងទៅលើបងជាច្រើនកន្លែង។ ជាមួយនោះបានយកអង្កត់ឧសមានរងើកភ្លើង មកដុតលើរូបរាងកាយបងថែមទៀត បណ្តាលឱ្យរងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

សមត្ថកិច្ចមូលដ្ឋានបានចុះទៅចាប់ជនបង្ក និងកសាងសំណុំរឿងបញ្ជូនទៅ ស្នងការនគរបាលខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង