ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ស្ដេចគោ និង ស្ដេចខ្លាជជែកគ្នាមុនផ្ទេរតំណែង

139

ភ្នំពេញ ៖ ថ្ងៃនេះស្ដេចគោនិងស្ដេចខ្លា បានជួបជជែកគ្នាមៅលើភ្នំដងរែក ដើម្បីផ្លាស់ប្ដូរយោបល់គ្នា មុននឹងផ្ទេរតំណែង ដែលនៅតែប៉ុន្មានថ្ងៃ
ខាងមុខនេះនឹងមកដល់នោះ ។

ខ្លាដែលជាសត្វដ៏មានអំណាច បានសួរគោថាយ៉ាងម៉េចដែរ លោកគោក្នុងរយៈពេលមួយឆ្នាំ ដែលស្ថិតនៅក្នុងតំណែង ថែរក្សាជម្ពូរ
ទ្វីបនេះ ? គោតបថាវាពិតជាឆ្នាំ ដែលព្រួយបារម្ភមែនទែន ដោយសារកូវីដ ១៩ ទោះបីពេលនេះប្រទេស ត្រូវបានបើកមកវិញ ក៏ពិតមែនក៏យើង
ត្រូវតែប្រុងប្រយ័ត្ន គឺរក្សាគោលការណ៍៣កុំ ៣ការពារឲ្យបានភ្ជាប់ខ្ជួនជានិច្ច ។

ចុះស្ថានភាពសន្ដិសុខយ៉ាងម៉េចដែរ ?ស្ថានភាពសន្ដិសុខ មិនជាបញ្ហានោះទេ តែរឿងគ្រឿងញៀន ហាក់ដូចជាគួរឲ្យបារម្ភដែរចំពោះ
អារឿងប្លន់ លួច មិនសូវជាមានទេ តែអារឿងកាប់សម្លាប់គ្នា មានច្រើន អារឿងជម្លោះដណ្ដើមដីគ្នា ក៏ច្រើន មិនតែប៉ុណ្ណោះស្ពានជ្រោយចង្វា
ពេលនេះត្រូវបាន គេប្រសិទ្ធិនាមថា ជាស្ពានមរណៈ ?

ស្ដេចខ្លាហាក់ដូចជា ឆ្ងល់ក៏សួរថា ៖ម៉េចក៏អញ្ចឹងទៅវិញ ?ព្រោះបើគេចង់ស្លាប់ គេមកលោតទឹកនៅលើស្ពាននេះ ជួនកាលគ្រាន់តែ
ឈ្លោះគ្នាបន្តិចបន្តួចប្ដីប្រពន្ធសោះ ក៏មកលោតទឹកតែអ្នកខ្លះ មកគ្រាន់តែគម្រាមគូជម្លោះប៉ុណ្ណោះ ដល់គ្មានអ្នកឃាត់ ក៏មិនហ៊ានលោតក៏មានដែរ ។

ខ្លះមុននឹងលោត នឹងនៅរៀបរាប់ដើម្បីឲ្យគេឃាត់ លុះគ្មានអ្នកឃាត់ ក៏មិនហ៊ានលោត តែបើគេឃាត់វិញអ្ហេះ និយាយពីជោរនោះជោរ ។
ឥឡូវសុំសួរពីរឿងគ្រោះថ្នាក់ចរាចរណ៍វិញ យ៉ាងម៉េចដែរលោកគោ ?សម្បូរអ្នកបើកបរហួសល្បឿន ហើយមានផ្លូវជាតិចំនួន២ ដែលគេ
ហៅថាជាផ្លូវមរណៈដែរ គឺផ្លូវជាតិលេខ១ និង លេខ៤ ។

ផ្លូវសុទ្ធតែធំទូលាយតែរថយន្ដធំៗ បើកឈ្លើយអស់ទាស់ ពេលបុកគេម្ដងៗមិនដែល
មានរបួសឡើយ គឺស្លាប់តែម្ដងឯអ្នកបើកបរវិញ ក្មេងៗស្គមៗដូចជាកឹកអាភៀន យ៉ាងម៉េចទេលោកខ្លា ។
ខ្លាតបថាមិនអីទេៗ ក្រៅពីរឿងទាំងនេះ រឿងដទៃទៀត ខ្ញុំបានដឹងអស់ហើយ ។គោសួរចុះលោកខ្លាឯង ពេលមកកាន់តំណែងមាន គម្រោងយ៉ាងម៉េចខ្លះ ?ខ្លាថាកុំភ័យទេវតា ឆ្នាំនេះមានកាំភ្លើងខ្លី នៅដៃឆ្វេងតើនរណាហ៊ានឈ្លើយ នរណាខ្លះហ៊ានមិនគោរពច្បាប់ ចាំសាកជាមួយខ្លាខ្ញុំមើលទៅដឹងហើយ ។

សុំទោសខ្ញុំមិនគម្រាមទេ តែខ្ញុំសុំកាចហើយហ្នា ព្រោះក្នុងតំណែខ្ញុំហើយ នរណាក៏ដឹងថាខ្ញុំនេះកាចដែរ ៕

អត្ថបទដែលជាប់ទាក់ទង