ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជីឈ្មោះបឋម នៃក្រុមបាល់ទាត់នារី សម្រាប់ស៊ីហ្គេម

60

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេ្បញ្ជីឈ្មោះបឋមនៃក្រុមបាល់ទាត់
ជម្រើសជាតិនារីសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រ
ទេសវៀតណាមហើយ ។

បញ្ជីឈ្មោះបឋមនេះមានកីឡាការិនីសរុបចំនួន៣៥រូបមកពីក្លិបចំនួន៥ដែលលេងនៅក្នុងលីគ(Leaque)នៃបាល់ទាត់នារី ។
កីឡាការិនីទាំង៣៥រូបនោះមានមកពីក្លិបណាហ្គាវើលដ៍កំពង់ស្ពឺចំនួន៧នាក់ក្លិបបឹង
កេតចំនួន ២នាក់ព្រះខ័នរាជស្វាយរៀបចំនួន៨នាក់ភ្នំពេញក្រោន១៣នាក់នោងក្លិបសៀមរាប
អេហ្វស៊ីចំនួន៥នាក់ ។

គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់នារីលោកប្រាក់ វុទ្ធីនិយាយថាកីឡាការិនីទាំង៣៥
រូបនេះត្រូវហ្វឹកហាត់រយៈពេល១៥ថ្ងៃដើម្បីជម្រុះចេញទុកត្រឹមតែ២៥នាក់ប៉ុណ្ណោះ ។កីឡាការិ
នីទាំង២៥រូបនេះនឹងត្រូវជម្រុះទុកតែ២០នាក់ចុងក្រោយមុនពេលចេញដំណើរទៅចូលរួមស៊ីហ្គេមមួយថ្ងៃ ។
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាកាលពីចាប់ឆ្នោតនាពេលថ្មីៗកន្លងទៅនេះស្ថិតនៅក្នុពូលA ដែលមានម្ចាស់ផ្ទះវៀត ណាម ហ្វីលីពីន និង ឥណ្ឌូនេស៊ី ។សូមបញ្ជាក់ថានេះជា
លើកដំបូងហើយដែលក្រុមបាល់ទាត់នារីរបស់កម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ។
ថ្ងៃទី៩ឧសភាកឺជាថ្ងៃបើកឆាកដំបូងនោះក្រុមបាល់ទាត់នារីកម្ពុជាត្រូវប្រកួតជាមួយហ្វី
លីពីន បន្ទាប់មកជួបឥណ្ឌូនេស៊ី ថ្ងៃទី៩ឧសភានិងចុងក្រោយជួបជាមួយម្ចាស់ផ្ទះវៀតណាមថ្ងៃ
ទី១១ឧសភា ។

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជារូបនេះទទួលស្គាល់ថាពូលកម្ពុជាគឺជា
ពូលដែលខ្លាំងក្រុមទាំងអស់សុទ្ធតែមានកម្រិតខ្ពស់ជាងក្រុមកម្ពុជានេះដោយសារតែក្រុមកម្ពុជាគឺជាក្រុមថ្មី ។លោកនិយាយបន្តថាឧិកាសដើម្បីឆ្លងឲ្យផុតវគ្គជម្រុះក្នុងពូលទំនងជាកម្ពុជាមិនមានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង