ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអូឡាំពិកកម្ពុជាទៅមើលការសាងសងពហុកីឡដ្ឋានជាតិមរតកតេជោ

88

​ភ្នំពេញ៖ប្រមុខអូឡាំពិកកម្ពុជាគឺលោកថោង ខុនបានដឹកនាំមន្ត្រីរបស់ខ្លួន ព្រមគណៈកម្មាការអន្ដរក្រសួង ទទួលបន្ទុកសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ ចុះទៅត្រួតពិនិត្យការ សាងសង់ដំណាក់កាលទី២ដែលជាការ កសាងទីលាន និងកន្លែតទស្សនាបាល់ទាត់កាលពីថ្ងៃទី១៥កញ្ញា ។

លោកថោង ខុនបានមានប្រសាសន៍ថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺស្តាតថ្មីដែលប្រើប្រាស់បច្ចេកទេស ខ្ពស់នៅអាស៊ីយើងគិតមកដល់ពេល នេះយើងកសាងបាន២០ភាគរយ តាមផែនការហើយ តាមគម្រោងពហុកីឡ
ដ្ឋានជាតិនឹងប្រើរយៈពេល៤០ខែ ដែលពេលនេះ បានចំណាយពេល៨ខែហើយ ។
នេះជាតំណាក់កាលកសាងទីលាន បាល់ទាត់និងរត់ប្រណាំង នៅលើក្រឡាផ្ទៃទំហំ៩ហិកតា ដែលអាចផ្ទុកអ្នកទស្សនា បានចំនួនពី៥០.០០០ទៅ៦០.០០០នាក់និងមានសមត្ថភាព ជម្លៀសមនុស្សចេញ ក្នុងករណីមានគ្រោះអាសន្ន ដោយប្រើពេលតែ៧នាទីប៉ុណ្ណោះ ។កន្ឡែងទស្សនាបាល់ទាត់នេះ មានកៅអីសម្រាប់អង្គុយ ទស្សនាចំនួន៥៥.០០០កៅអីសាងសង់ លើផ្ទៃដីទំហ៊ំ៦៦,២២ហិកតារ ។

​សព្វថ្ងៃនេះនៅក្នុងការសាងសង់ក្រុមហ៊ុនCHINA STATEបានប្រើប្រាស់អ្នកបច្ចេកទេស ជាន់ខ្ពស់របស់ចិន ចំនួន៦រូបប្រើប្រាស់កម្មករ ចំនួន៦០០នាក់ក្នុងនោះចិន៤០០នាក់ និងកម្ពុជា២០០នាក់ សុទ្ធតែជាអ្នកមានឯកទេសខ្ពស់ៗទៀតផង ។

សូមបញ្ជាក់ថាមជ្ឈមណ្ឌលហែលទឹកដែលសាងសង់ហើយនោះ គឺមានក្រឡាផ្ទៃ៣,៦ហិកតា ដែលអាចផ្ទុកអ្នកទស្សនា ជាង៦០០០នាក់សាលបាល់បោះបាល់ ទះបាល់ទាត់ក្នុងសាល នៅលើក្រឡាផ្ទៃ១,៥ហិកតានដែលអាចផ្ទុកអ្នក ទស្សនាបានជាង៣០០០ នាក់ សាលហាត់សាច់ដុំ នៅលើក្រឡាផ្ទៃ១,៥ហិកតាដែលអាចផ្ទុកអ្នកទស្សនាជាង ១៥០០នាក់ សាលកាយសម្ព័ន្ធ នៅលើក្រឡាផ្ទៃ២,១ហិកតាដែលអាចផ្ទុកអ្នក ទស្សនាជាង៣៧០០នាក់ សាលវាយសី វាយកូនឃ្លីលើតុ នៅលើផ្ទៃក្រឡា២,១ហិកតានដែល អាចផ្ទុកអ្នកទស្សនាចំនួន ជាង៣៧០០នាក់សាល កាយសម្ព័ន្ធកីឡាប្រពៃណី នៅលើក្រឡាផ្ទៃ២,១ហិកតា ដែលអាចផ្ទុក អ្នកទស្សនាបាន ជាង៣៧០០នាក់៕

អត្ថបទដែលជាប់ទាក់ទង