ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់មេដាយមាស កីឡាអាស៊ី បានទទួលរង្វាន់ លើកទឹកចិត្តពីអនុប្រធាន អូឡាំពិកកម្ពុជា

108

ភ្នំពេញ: ម្ចាស់មេដាយមាសកីឡា អាស៊ីគឺសាលី អ៊ូម៉ើត និង កីឡាការិនីជេសា ខាន់កាលពីថ្ងៃទី១៥ កញ្ញា បានទទួលរង្វាន់លើកទឹកចិត្តពីអនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺលោកThang Gordon ។

​លោក Thang Gordon ជាជនជាតិសឹង្ហបូរីមានសញ្ជាតិកម្ពុជានិងសព្វថ្ងៃជាអនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ។លោកគឺជាមេដឹកនាំកីឡាមួយរូបដែលបានចំណោយ ប្រាក់ច្រើនសន្ធឹកសន្ធាប់ ដល់កីឡាកម្ពុជាសម្រាប់ចេញទៅហ្វឹកហាត់នៅក្រៅប្រទេស និង ជួយអភិវឌ្ឍន៍ ដល់វិស័យកីឡានៅកម្ពុជា ។

​នៅក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ីដែលទើបតែនឹងបញ្ចប់នេះកីឡាការិនីកម្ពុជាជេសា ខាន់ដែលលេងប្រភេទកីឡាប្រយុទ្ធជីជិតស៊ូនោះដណ្ដើមបានមេដាយមាសមួយគ្រឿង ។ចំពោះកីឡាករម៉ូតូទឹកគឺកីឡាករ សាលី អ៊ូម៉ើត ដណ្ដើមបានមេដាយមាស មួយគ្រឿង និង សំរិទ្ធមួយគ្រឿង ។

​ជាមួយនឹងជោគជ័យនេះលោក Thang Gordon បានផ្ដល់រង្វាន់លើកទឹកចិត្ត សម្រាប់មេដាយមាស៨.០០០ដុល្លារ និងមេដាយសំរិទ្ធ៣.០០០ដុល្លារ ។

​សូមបញ្ជាក់ថានេះ ជាលើកទី៣ហើយ ដែលម្ចាស់ជ័យលាភីទាំង២រូបនេះបានទទួលរង្វាន់ លើកទឹកចិត្តដែលក្នុងនោះ ណាហ្គាវើលផ្ដល់រង្វាន់សម្រាប់មេដាយមាស១០.០០០ដុល្លារ និងសំរិទ្ធ៣.០០០ដុល្លារ ។ចំពោះក្រុមហ៊ុនឆ្នោត កីឡាជាតិក៏បានផ្ដល់រង្វាន់ លើកទឹកចិត្តដែរ ៕

អត្ថបទដែលជាប់ទាក់ទង