ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹងសមត្ថភាព បាល់ទឹក សម្រាប់ឆ្នាំ២០២៣

78

ភ្នំពេញ៖អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកលោក ហែម គីរី បាននិយាយឲ្យដឹងថា សហព័ន្ធកំពុងពិភាក្សាគ្នាក្នុងការអញ្ជើញគ្រូបង្វឹកបាល់ទឹកពីសិង្ហបុរី មកជួយបង្ហាត់បាល់ទឹក ដើម្បីពង្រឹងគុណភាពស្វែងរកមេដាយ ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ដោយសារវិញ្ញាសាបាល់ទឹកនេះ គឺថ្មីសម្រាប់កម្ពុជា។
លោកបន្តថាដំបូងសហព័ន្ធមានគម្រោងបញ្ជូនកីឡាករ កីឡាការិនីហែលទឹកកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសសិង្ហបុរី។

ប៉ុន្តែដោយសារប្រភេទវិញ្ញាសានេះកម្ពុជានៅមានធនធានកីឡាករ កីឡាការិនីនៅមានចំនួនតិចតួច ហេតុនេះទើបឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញចក្ខុវិស័យវែងឆ្ងាយដោយគ្រោងនឹងអញ្ជើញគ្រូបង្វឹកពីសិង្ហបុរីមកជួយបង្ហាត់បច្ចេកទេសនៅក្នុងស្រុកវិញដោយធ្វើបែបនេះចំណេញបាន
កសាង ធនធានអត្តពលិកខ្មែរកាន់តែច្រើន និងចំណាយតិចជាងទៅហាត់នៅប្រទេសគេ។
លោកហែមគីរីបន្ថែមទៀតថាផែនការហ្វឹកហាត់នេះសហព័ន្ធខ្មែរហែលទឹកក៏បានស្នើសុំដល់សហព័ន្ធហែលទឹកសិង្ហបុរីជួយសម្របសម្រួលចូលរួមការប្រកួតនានានៅប្រទេសរបស់ខ្លួន ដើម្បីវាស់ស្ទង់សមត្ថភាព មុនពេលទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សហព័ន្ធខ្មែរកីឡាហែលទឹកពេលនេះកំពុងខិតខំបណ្តុះបណ្តាលធនធានអត្តពលិក
បាល់ទឹកនេះដើម្បីគោលដៅដ៏ធំចម្បងនៃការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ជាប្រវត្តិ
សាស្ត្រដំបូងរបស់កម្ពុជាក្រៅអំពីវិញ្ញាសាហែលទឹកដែលសហព័ន្ធគ្រោងនឹងបញ្ជូនទៅហ្វឹក
ហាត់នៅប្រទេសចិនតាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
សហព័ន្ធខ្មែរកីឡាហែលទឹកតែងតែងបានរៀបចំការប្រកួតមិត្តភាពបាល់ទឹកនេះនៅ
ក្នុងកម្មវិធីសម្ពោធអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិកនិងក្នុងពិធីសម្ពោធអាងហែលទឹក ខេត្តបាត់ដំបងព្រមទាំងកម្មវិធីប្រកួតហែលទឹកធំៗប្រចាំឆ្នាំជាបន្តបន្ទាប់នាពេលកន្លងមកដើម្បីបញ្ជ្រាបការផ្សព្វផ្សាយនិងបង្កើនគុណភាពនៃការលេងបាល់ទឹកនេះឱ្យកាន់តែប្រសើរបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង