ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិវៀតណាម១ក្រុម ជិះកង់បី អោយលុយគេមិនគ្រប់ ស្រែកគំរាម និងដកកាំភ្លើងបាញ់អ្នករត់កង់បី

62

ភ្នំពេញ៖ ជាជនជាតិវៀតណាមម្នាក់ ដកកាំភ្លើងខ្លីបាញ់
១គ្រាប់ទៅលើអ្នករត់កង់បីឥណ្ឌាម្នាក់ តែសំណាងល្អមិនត្រូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៤នាក់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខយាន្ដដ្ឋានរថយន្តមួយ តាមបណ្ដោយផ្លូវលេខ២៨៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគាត់បានដឹកភ្ញៀវបរទេសប្រុសស្រីចំនួន៣នាក់ចេញពីកន្លែងកើតហេតុខាងលើ ដោយភ្ញៀវបានប្រាប់ថាឱ្យដឹកទៅផ្សារអូឫស្សី រួចក៏ដឹកបន្តទៅផ្សារដេប៉ូ ហើយបានដឹកទៅម្ដុំក្រាំងធ្នង់បន្តទៀតដោយគាត់បានប្រាប់ភ្ញៀវថា តម្លៃ៦ម៉ីនរៀល ព្រោះដឹកទៅដឹកមក ហើយចាំយូរ។

លុះដឹកភ្ញៀវមកដល់ចំណុចកើតហេតុវិញ ភ្ញៀវឱ្យតែ៤ម៉ឺនរៀល តែគាត់សុំថែម២ម៉ីនរៀលទៀត ដោយប្រាប់ភ្ញៀវថា ដឹកទៅច្រើនកន្លែងនិងចាំយូរ តែភ្ញៀវមិនព្រមឱ្យតែ៤ម៉ឺនរៀល ពេលនោះស្រាប់តែលេចមុខខ្មាន់កាំភ្លើងជាបុរសជនជាតិបរទេសម្នាក់បានស្រែកប្រាប់ភ្ញៀវដែលជាបក្ខពួករបស់ខ្លួនឲ្យឡើងជិះរថយន្តហាយឡេនឌ័រមួយគ្រឿងមិនចាំស្លាកលេខ ដោយប្រាប់បក្ខពួកខ្លួនថា មិនចាំបាច់ឱ្យលុយថែមទៀតទេ ឲ្យតែ៤ម៉ឺនរៀលហ្នឹងបានហើយ ។

តែរូបគាត់ជាអ្នករត់កង់បីមិនសុខចិត្តក៏មានការទាស់ពាក្យសម្តីគ្នាបន្តិចបន្តួចជាមួយខ្មាន់កាំភ្លើងនោះ ស្រាប់តែខាងខ្មាន់កាំភ្លើងបម្រុងបើករថយន្តដេញបុកនិងបង្កហិង្សា ធ្វើឱ្យរូបគាត់បើកង់បីចេញពីកន្លែងកើតហេតុ រួចក៏បានហៅគ្នីគ្នាមកកន្លែងកើតហេតុវិញ ស្រាប់តែខ្មាន់កាំភ្លើងរូបនោះបានដកកាំភ្លើងខ្លីបាញ់ប្រហារមកលើរូបគាត់មួយគ្រាប់ តែសំណាងល្អមិនត្រូវ រួចខ្មាន់កាំភ្លើងក៏ផ្លោះរបងចូលទៅក្នុងយាន្ដដ្ឋានរថយន្តនោះបាត់ទៅដោយបន្សល់ទុកស្រោមកាំភ្លើងខ្លីនៅកន្លែងកើតហេតុ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ចុះមកធ្វើអន្តរាគមន៍និងធ្វើការឃាត់ខ្លួនស្ត្រីជនជាតិខ្មែរម្នាក់យកទៅសួរនាំ និងធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសជនជាតិបរទេសចំនួន៣នាក់បន្ថែមទៀតជាបន្តបន្ទាប់ រួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីធ្វើការសួរនាំ និងចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង