ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ធំ ល្បីដោយសារតែចំណារ «ស៊ីអាចម៍ មិនទាន់ឆ្កែ» ទៅកាន់ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ

427


ភ្នំពេញ៖ អ្វីដែលធ្វើឱ្យកេរ្តិឈ្មោះ លោកអភិបាលខេត្តកំពង់ធំ សុខ លូ កន្លងមកនោះ ឥឡូវលោកបានចេញមុខ ទទួលស្គាល់ និងសោកស្តាយចំណារ របស់លោកលើលិខិត ដែលប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ផ្ញើជូនលោកអំពីករណីកាប់ឈើមួយដើម កាលពីឆ្នាំ២០១៧មកម្លេះ ដោយបន្ទោសអ្នកធ្វើរបាយការណ៍ យឺតថា អន់ជាងសត្វ។

អភិបាលខេត្តកំពង់ធំ ល្បីខ្លាំងនៅថ្ងៃ១៦ កញ្ញានេះដោយអ្នកលេង Facebook បានចែករំលែកបន្តៗគ្នា នូវលិខិតផ្លូវការរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ធីវ វណ្ណធីរ ផ្ញើជូនអភិបាលខេត្តកំពង់ធំ លោក សុខ លូ អំពីបទល្មើសព្រៃឈើនៅក្នុងខេត្ត កាលពីឆ្នាំ២០១៧កន្លងទៅ អ្វីដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនង+សង្គមមួយនេះ ហួសចិត្ត គឺលោក សុខ លូ បានចារ នៅលើលិខិតនោះថា «ធ្វើរបាយការណ៍យឺតយ៉ាងនេះ បែបស៊ីអាចម៍ មិនទាន់ឆ្កែទេមើលទៅ»។

ចំណារបស់លោក សុខ លូ ធ្វើឲ្យអ្នកលេង Facebook ឆ្ងល់ថា តើលោកចារបែបនេះ មានន័យបែបណា នេះគឺជាលិខិតផ្លូវការ មានត្រាក្រហមត្រឹមត្រូវ ហេតុអ្វីបានជាលោកចារ ដោយប្រើប្រាស់ពាក្យអសុរោះ បែបនេះទៅវិញ។

អ្នកឃើញចំណារនេះហើយ គេបានលើកឡើងថា បើទោះបីជាលិខិតនេះ ជាលិខិតផ្ទៃក្នុងក៏ដោយ បើលោកចង់ប្រាប់ ឫណែនាំទៅកាន់មន្រ្តីក្រោមឱវាទ គួរតែធ្វើលិខិតផ្សេងប្រាប់ ទៅកាន់បុគ្គលនោះ ហេតុអ្វីចារ លើលិខិតផ្លូវការបែបនេះទៅវិញ?

អភិបាលខេត្តជាឧត្ដមមន្ត្រី ចុះហេតុអ្វីមានទង្វើរមិនល្អបែបនេះទៅវិញ?។ តែក្រោយបែកធ្លាយ ចំណារនេះលើបណ្ដាញសង្គមហ្វេសប៊ុកមក។

លោក សុខ លូ បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំពិតជាមានការសោកស្តាយចំពោះបញ្ហានេះ។ នេះជាពិសោធន៍ ក្នុងការងាររបស់ខ្ញុំ។ ឯកសារនេះ តាំងពីឆ្នាំ២០១៧ ហើយជាឯកសារផ្ទៃក្នុង ដែលមិនបានផ្ញើចេញក្រៅទេ។ តាមខ្ញុំចាំ កាលណោះរឿងនេះ កើតឡើង ហើយរឿងក្តៅ តែពុំមានអ្នកណា រាយការណ៍ឲ្យខ្ញុំទេ។ ខ្ញុំបានជំរុញការដោះស្រាយ។ ជិតពីរខែ ទើបមានរបាយការណ៍ មកដល់ខ្ញុំ។

លោកសារភាពថា ដោយសារតែស្និទ្ធស្នាល ជាមួយលោកប្រធានមន្ទីរ រាប់អានគាត់តាំងពីគាត់ ផ្លាស់មកធ្វើការនៅកំពង់ធំ ហើយធ្លាប់លេងសើចជាមួយគាត់ ពាក្យហ្នឹងជាញឹកញយ។

លោកប្រធានមន្ទីរកសិកម្ម កំពុងនៅចិនជាមួយខ្ញុំ ល្ងាចនេះបានទៅដល់ខ្មែរវិញ។ ចំពោះចំណារនេះ គាត់ក៏មិនដែលឃើញឯកសារនេះដែរ ឯខ្ញុំពិតជាមនការសោកស្តាយសូមអរគុណ»៕

អត្ថបទដែលជាប់ទាក់ទង