លំនៅឋានថ្មីៗ ជិត៣,០០០ខ្នង បញ្ចប់គម្រោង! ខណ្ឌណាច្រើនជាងគេ?
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន Knight Frank Cambodia នៅក្នុងឆមាសទីពីរឆ្នាំ២០២១ មានលំនៅដ្ឋានថ្មីៗសរុបចំនួន 2,706 ពីគម្រោងលំនៅដ្ឋានចំនួន 6 ត្រូវបានបញ្ចូលទៅក្នុងទីផ្សារកម្ពុជា ទោះបីជាមានការរាតត្បាត Covid-19 ក៏ដោយ។ Knight Frank គឺជាក្រុមហ៊ុនប្រឹក្សា និងស្រាវជ្រាវអចលនទ្រព្យ ដែលចងក្រងរបាយការណ៍ប្រចាំឆមាសស្តីពីទីផ្សារអចលនទ្រព្យកម្ពុជា។
គម្រោងថ្មីៗដែលទើបបានបញ្ចប់រួមមាន ១.បុរី ជីបម៉ុង ដឹលែនម៉ាក៦០ម (៨៨៦យូនីត) ២.បុរីពិភពថ្មី ឡាសែនសុខ២ (៥៣៩យូនីត) ៣.បុរីរតនៈ៥ (១៣៦យូនីត) ៤. បុរីសាន់ស៊ីធី (៤៥យូនីត) ៥. បុរី PH the Star Mera Garden (600 យូនីត) និង 6. បុរី PH the Star Munirah (500 យូនីត)។
របាយការណ៍ដដែលបានបង្ហាញថា ជាមួយនឹងគម្រោងថ្មីទាំងនេះ ការផ្គត់ផ្គង់លំនៅឋានបច្ចុប្បន្នបានកើនឡើងដល់ជាង 72,000 យូនីត ពីគម្រោងសរុបចំនួន 184 ។ ក្នុងនោះ ខណ្ឌសែនសុខឈរលើគេចំណោមខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលមានគម្រោងលំនៅដ្ឋានច្រើនជាងគេ ២២% នៃការផ្គត់ផ្គង់សរុបដែលមានស្រាប់។
ការរីកចម្រើននៃការអភិវឌ្ឍន៍នេះគឺស្របជាមួយនឹងការអភិវឌ្ឍន៍ដ៏ឆាប់រហ័សនៃខណ្ឌសែនសុខ ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សារទំនើបធំៗរួមមាន ផ្សារទំនើបអ៊ីអនម៉ល 2 ផ្សារម៉ាក្រូ ផ្សារជីបម៉ុងសែនសុខ និងគ្លូបលហោសជាដើម។
បើទោះជាមានការរីករាលដាលនៃជំងឺ Covid-19 ដែលជះឥទ្ធិពលលើទីផ្សារខុនដូ ទីផ្សារលំនៅដ្ឋានក្នុងគម្រោងបុរីដែលជំរុញដោយអ្នកទិញក្នុងស្រុកនៅតែបន្តដំណើរការល្អដដែល។ គម្រោងលំនៅឋានថ្មីចំនួន 13 ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆមាសទីពីរឆ្នាំ 2021 ដែលនាំឱ្យការផ្គត់ផ្គង់លំនៅឋានកើនឡើងដល់ជាង 91,000 យូនីតនៅឆ្នាំ 2025 ។
តម្រូវការក្នុងស្រុកដ៏ខ្លាំងនេះបង្ហាញពីសុខភាពល្អនៃទីផ្សារនាពេលអនាគត ទោះបីជាមានផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19 ដែលកំពុងបន្តក៏ដោយ។ ទីផ្សារលំនៅឋាននៅតែបន្តដំណើរការល្អ ហើយឥឡូវនេះអ្នកអភិវឌ្ឍន៍បរទេសជាច្រើនបានចូលទីផ្សារដើម្បីស្រូបយកតម្រូវការក្នុងស្រុកនេះ។
ដោយសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងថានឹងស្ទុះមកវិញកាន់តែខ្លាំងនៅឆ្នាំ 2022 ហើយជាមួយនឹងសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកចាប់ផ្តើមល្អឡើងវិញ គេរំពឹងថានឹងមានការកើនឡើងនៃសកម្មភាពនៅក្នុងវិស័យលំនៅដ្ឋានក្នុងរយៈពេលខ្លី និងមធ្យម។ ប្រការនេះនឹងត្រូវបានគាំទ្រដោយការកើនឡើងចំណូលរបស់ប្រជាជន និងអត្រានគរូបនីយកម្មដ៏លឿនរបស់កម្ពុជា។
Harbor Property ដែលជាគេហទំព័រអចលនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា ជឿជាក់ថាជាមួយនឹងការថយចុះនៃករណីឆ្លង Covid-19 នៅក្នុងប្រទេសកម្ពុជា អ្នកទិញ និងអ្នកវិនិយោគក្នុងស្រុកកាន់តែច្រើនទំនងជានឹងទិញ និងវិនិយោគលើវិស័យនេះឡើងវិញ។
លើសពីនេះ តាមរយៈវិធានការថ្មីរបស់រដ្ឋាភិបាលដែលអ្នកដំណើរចាក់វ៉ាក់សាំងពេញលេញលែងតម្រូវឱ្យធ្វើតេស្តកូវីដមុនចេញដំណើរ ឬពេលមកដល់ពេលចូលមកកម្ពុជា នឹងទាក់ទាញអតិថិជនបរទេសឱ្យទិញ និងវិនិយោគលើលំនៅឋានកាន់តែច្រើន ហើយចុងក្រោយវិស័យអចលនទ្រព្យនឹងជួបពេលវេលាល្អម្តងទៀតក្នុងពេលអនាគតដ៏ខ្លី។
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633