ប្រជាជនកូរេ ស្វាគមន៍ កីឡាការិនីស្នូឃ័រ ស្រួង សុភាវី
ភ្នំពេញ៖កីឡាការិនីស្រួងភាវីដែលជាកីឡាការិនីស្នូឃ័រដ៏ឆ្នើមរបស់កម្ពុជាមានមោទកភាពជាខ្លាំងដែលត្រូវបានប្រជាជនសាធារណរដ្ឋកូរ៉េលើកស្ទួយនិងឲ្យតម្លៃគ្រប់សមិទ្ធផលរបស់ខ្លួនទោះបីលោកស្រីគឺជាពលរដ្ឋខ្មែរក៏ដោយ។
ការលើកឡើងនេះ បន្ទាប់ពីមានប្រជាជនកូរ៉េនៅកម្ពុជា ដែលនិយមលេងកីឡាប៊ីយ៉ាការ៉ុមបានរួមគ្នារៀបចំការប្រកួតលក្ខណៈមិត្តភាពមួយ នៅផ្សារទំនើបអ៊ីអនសែនសុខរយៈពេល ២ថ្ងៃកាលពីថ្ងៃទី១៨និង១៩ខែមេសាឆ្នាំ២០២២ហើយបាន អញ្ជើញលោកស្រីចូលរួមប្រកួតស្របពេលលោកស្រីបានធ្វើដំណើរមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីថ្មីៗ។
ម្ចាស់ពានLPBA Championship 2021ខាងលើបញ្ជាក់ថានេះជាលើក ដំបូងហើយដែលលោកស្រីបានមកលេងមាតុភូមិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ បន្ទាប់ពីខកខានជិត ១០ឆ្នាំ។ ទន្ទឹមជាមួយគ្នាលោកស្រីក៏បានរៀបចំនូវកម្មវិធីសប្បុរសធម៌មួយនៅស្រុកកំណើតនាខេត្តត្បូងឃ្មុំទៀតផងអ្វីដែលពិ សេសជាងនេះទៀតនោះគឺលោកស្រីបានចូលរួមការប្រកួតលក្ខណៈមិត្តភាពខាងលើដែលរៀបចំដោយប្រជាជនកូរ៉េឆ្លុះ បញ្ចាំងឲ្យឃើញពីការស្រលាញ់និងគាំទ្រលោកស្រីទោះបីទៅដល់ទីណាក៏ដោយ។
លោកស្រីបន្ដថាលោកស្រីមានក្ដីរំភើបខ្លាំងនិងមានមោទកភាពចំពោះខ្លួនឯងហើយក៏សូមអរគុណប្រជាជនកូរ៉េដែលលោកតែងជួយលើកស្ទួយនិងឲ្យតម្លៃអ្វីដែលជាសមិទ្ធផល របស់លោកស្រីទោះបីខ្ញុំជាប្រជាជនកម្ពុជាក៏ដោយ។
ឃើញសកម្មភាពបែបនេះ លោកស្រីមានអារម្មណ៍ថា រំភើបហើយគិតថាថ្ងៃមុខពួកគាត់នឹងជួយដល់អ្នកកីឡាដូចជា រូបលោកស្រីហើយឥឡូវយើងមានកីឡាករកម្ពុជាម្នាក់ប្អូនកំពុងតែខំប្រឹងហ្វឹកហាត់ហើយសង្ឃឹមថាថ្ងៃមុខនឹងមានកីឡាប៊ីយ៉ាការ៉ុម នៅប្រទេសកម្ពុជានឹងរីកចម្រើនខ្លាំង»។
រយៈពេលជាង១០ឆ្នាំមកហើយដែលស្រួងភាវីបានទៅរស់នៅសាធារណរដ្ឋកូរ៉េ ជាមួយស្វាមី ដែលជាជនជាតិកូរ៉េ។ បន្ទាប់មកលោកស្រីបានចាប់ផ្ដើមអាជីពកីឡាស្នូកឃ័រប្រភេទប៊ីយ៉ាការ៉ុម និងបានកសាងកេរ្ដិ៍ឈ្មោះល្បីរន្ទឺនៅកូរ៉េ កម្ពុជា និងលើពិភពលោកតាមរយៈការដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍ធំៗជាច្រើននៅកូរ៉េ និងលើឆាកអន្ដរជាតិ។
ជាក់ស្ដែងកាលពីចុងឆ្នាំ២០២១លោកស្រីទើបឈ្នះពានរង្វាន់ដ៏ធំBlue One Resort LPBA Championshipក្រោយផ្ដួលកីឡាការិនីជើង ខ្លាំងកូរ៉េ Kim Gayoung នៅវគ្គផ្ដាច់ព្រ័ត្រ៕វាគមន៍កីឡាការិនីស្នូឃ័រស្រួង សុភាវី
ភ្នំពេញ៖កីឡាការិនីស្រួងភាវីដែលជាកីឡាការិនីស្នូឃ័រដ៏ឆ្នើមរបស់កម្ពុជាមានមោទកភាពជាខ្លាំងដែលត្រូវបានប្រជាជនសាធារណរដ្ឋកូរ៉េលើកស្ទួយនិងឲ្យតម្លៃគ្រប់សមិទ្ធផលរបស់ខ្លួនទោះបីលោកស្រីគឺជាពលរដ្ឋខ្មែរក៏ដោយ។
ការលើកឡើងនេះ បន្ទាប់ពីមានប្រជាជនកូរ៉េនៅកម្ពុជា ដែលនិយមលេងកីឡាប៊ីយ៉ាការ៉ុមបានរួមគ្នារៀបចំការប្រកួតលក្ខណៈមិត្តភាពមួយ នៅផ្សារទំនើបអ៊ីអនសែនសុខរយៈពេល ២ថ្ងៃកាលពីថ្ងៃទី១៨និង១៩ខែមេសាឆ្នាំ២០២២ហើយបាន
អញ្ជើញលោកស្រីចូលរួមប្រកួតស្របពេលលោកស្រីបានធ្វើដំណើរមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីថ្មីៗ។
ម្ចាស់ពានLPBA Championship 2021ខាងលើបញ្ជាក់ថានេះជាលើក
ដំបូងហើយដែលលោកស្រីបានមកលេងមាតុភូមិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ បន្ទាប់ពីខកខានជិត ១០ឆ្នាំ។
ទន្ទឹមជាមួយគ្នាលោកស្រីក៏បានរៀបចំនូវកម្មវិធីសប្បុរសធម៌មួយនៅស្រុកកំណើតនាខេត្តត្បូងឃ្មុំទៀតផងអ្វីដែលពិ
សេសជាងនេះទៀតនោះគឺលោកស្រីបានចូលរួមការប្រកួតលក្ខណៈមិត្តភាពខាងលើដែលរៀបចំដោយប្រជាជនកូរ៉េឆ្លុះ
បញ្ចាំងឲ្យឃើញពីការស្រលាញ់និងគាំទ្រលោកស្រីទោះបីទៅដល់ទីណាក៏ដោយ។
លោកស្រីបន្ដថាលោកស្រីមានក្ដីរំភើបខ្លាំងនិងមានមោទកភាពចំពោះខ្លួនឯងហើយក៏សូមអរគុណប្រជាជនកូរ៉េដែលលោកតែងជួយលើកស្ទួយនិងឲ្យតម្លៃអ្វីដែលជាសមិទ្ធផល
របស់លោកស្រីទោះបីខ្ញុំជាប្រជាជនកម្ពុជាក៏ដោយ។
ឃើញសកម្មភាពបែបនេះ លោកស្រីមានអារម្មណ៍ថា រំភើបហើយគិតថាថ្ងៃមុខពួកគាត់នឹងជួយដល់អ្នកកីឡាដូចជា
រូបលោកស្រីហើយឥឡូវយើងមានកីឡាករកម្ពុជាម្នាក់ប្អូនកំពុងតែខំប្រឹងហ្វឹកហាត់ហើយសង្ឃឹមថាថ្ងៃមុខនឹងមានកីឡាប៊ីយ៉ាការ៉ុម នៅប្រទេសកម្ពុជានឹងរីកចម្រើនខ្លាំង»។
រយៈពេលជាង១០ឆ្នាំមកហើយដែលស្រួងភាវីបានទៅរស់នៅសាធារណរដ្ឋកូរ៉េ ជាមួយស្វាមី ដែលជាជនជាតិកូរ៉េ។ បន្ទាប់មកលោកស្រីបានចាប់ផ្ដើមអាជីពកីឡាស្នូកឃ័រប្រភេទប៊ីយ៉ាការ៉ុម និងបានកសាងកេរ្ដិ៍ឈ្មោះល្បីរន្ទឺនៅកូរ៉េ កម្ពុជា និងលើពិភពលោកតាមរយៈការដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍ធំៗជាច្រើននៅកូរ៉េ និងលើឆាកអន្ដរជាតិ។
ជាក់ស្ដែងកាលពីចុងឆ្នាំ២០២១លោកស្រីទើបឈ្នះពានរង្វាន់ដ៏ធំBlue One Resort LPBA Championshipក្រោយផ្ដួលកីឡាការិនីជើង
ខ្លាំងកូរ៉េ Kim Gayoung នៅវគ្គផ្ដាច់ព្រ័ត្រ៕